ទីក្រុងហាណូយ៖ ទឹកប្រាក់ជាង៣៧០ពាន់លានដុងសម្រាប់ថែទាំមុខសញ្ញាគោលនយោបាយនិងពលករក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១

(VOVWORLD) - មុខសញ្ញាគោលនយោបាយនឹងទទួលបានអំណោយជាសាច់ប្រាក់ចន្លោះ ៣០ម៉ឺនដល់១,៥លានដុងលើមនុស្សម្នាក់ ខណៈដែល ពលករដែលមានជីវភាពរស់នៅលំបាក នឹងទទួលបានអំណោយជាសាច់ប្រាក់ចំនួន ៥០ម៉ឺនដុងលើមនុស្សម្នាក់ផងដែរ។ 

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ ទីក្រុងហាណូយ នឹងរៀបចំក្រុមការងារចុះទៅសាកសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋប្រមាណ៨៥ម៉ឺននាក់ ដែលជាមុខសញ្ញាគោលនយោបាយនិងពលករក្រីក្រ ក្នុងទឹកប្រាក់សរុបជាង៣៧០ពាន់លានដុង។ ជាក់ស្ដែងគឺ មុខសញ្ញាគោលនយោបាយនឹងទទួលបានអំណោយជាសាច់ប្រាក់ចន្លោះ ៣០ម៉ឺនដល់១,៥លានដុងលើមនុស្សម្នាក់ ខណៈដែល ពលករដែលមានជីវភាពរស់នៅលំបាក នឹងទទួលបានអំណោយជាសាច់ប្រាក់ចំនួន ៥០ម៉ឺនដុងលើមនុស្សម្នាក់។ ក្រៅពីនោះ ទីក្រុងក៏នឹងជូនអំណោយដល់អង្គភាពចិញ្ចឹមបីបាច់និងថែទាំជនមានគុណូបការៈ មុខសញ្ញាគោលនយោបាយសង្គមកិច្ច ចំនួន៨៤អង្គភាព ផងដែរ។ តាមការគ្រោងទុក ការប្រគល់ជូនអំណោយដល់មុខសញ្ញាគោលនយោបាយ នឹងត្រូវបានសម្រេចរួចរាល់មុនថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២១។ ទន្ទឹមជាមួយគ្នានោះ ទីក្រុងហាណូយនឹងរៀបចំការធ្វើដំណើរតាមរថយន្តក្រុង ដើម្បីដឹកកម្មករវិលត្រឡប់មកស្រុកកំណើតវិញ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីទៀតផង។

ក្រៅពីអំណោយរបស់ទីក្រុង ដោយឈរលើលក្ខខណ្ឌនិងសមត្ថភាពជាក់ស្ដែងរបស់ខ្លួន  អាជ្ញាធរមូលដ្ឋានអាចមានគោលនយោបាយជួយឧបត្ថម្ភដល់មុខសញ្ញាគោលនយោបាយសង្គមដែលមានជីវភាពរស់នៅលំបាកនៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ