ទីក្រុងហាណូយ - ទីក្រុងដើម្បីសន្តិភាព- រយៈពេល ២០ ឆ្នាំនៃការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃសកម្មភាពដើម្បីអប អរសាទរខួបលើកទី ២០ នៃទីក្រុងហាណូយត្រូវបានអង្គការ UNESCO ប្រគល់កិត្តនាមជា “ទីក្រុងដើម្បីសន្តិភាព” (១៩៩៩-២០១៩) នោះ នារសៀលថ្ងៃទី ១៣ ខែកក្កដា  គណៈ កម្មាធិការប្រជាជនទីក្រុងហាណូយរៀបចំសិក្ខាសាលា ស្តីពី “ទីក្រុងហាណូយ - ទីក្រុងដើម្បីសន្តិភាព- រយៈពេល ២០ ឆ្នាំនៃការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ”។

ទីក្រុងហាណូយ - ទីក្រុងដើម្បីសន្តិភាព- រយៈពេល ២០ ឆ្នាំនៃការធ្វើសមាហរណកម្មនិងការអភិវឌ្ឍ - ảnh 1 រូបថតៈ Dai Nghia

នៅក្នុងសិក្ខាសាលានេះ គណៈប្រតិភូបានរំលឹកឡើងវិញនូវសមិទ្ធផលដែលទទួលបាន បន្ទាប់ពីរយៈពេល  ២០កន្លងទៅ ដែលទីក្រុងហាណូយត្រូវបានអង្គការ UNESCO ផ្តល់កិត្តនាមជា  “ទីក្រុងដើម្បីសន្តិភាព” ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ដូចជា៖សមភាពក្នុងសហគមន៍; កសាងទីក្រុង; អភិរក្សបរិស្ថានរស់នៅ; ជំរុញការអភិវឌ្ឍវប្បធម៌ - អប់រំ; ថែរក្សាការអប់រំពលរដ្ឋនិងក្មេងជំនាន់ក្រោយ ផងដែរ។ លោក Mai Phan Dung ប្រធាននាយកដ្ឋានវប្បធម៌បរទេសនិង UNESCO នៃក្រសួងការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា៖ “ទីក្រុងហាណូយបានវ៉ាដាច់បេក្ខជនចំនួន ៧០ ផ្សេងទៀត ដើម្បីបានជ្រើសរើសជាទីក្រុងមួយក្នុងចំណោមទីក្រុងចំនួន ៥ ដែលតំណាងឱ្យទ្វីបទាំង ៥ដែលត្រូវបានអង្គការ UNESCO ផ្តល់កិត្តនាមជាទីក្រុងដើម្បីសន្តិភាព។ នេះគឺជាការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះរាល់ការរួមចំណែកដ៏សំខាន់របស់ទីក្រុងហាណូយក្នុងការកសាងវប្បធម៌សន្តិភាព តាមរយៈកិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រឌិត ដែលជាវិធីសាស្រ្តអភិក្រមលក្ខណៈមនុស្សសាស្ត្រក្នុងការដោះស្រាយបញ្ហានគរូបនីយកម្ម បញ្ហាសង្គមក៏ដូចជាការលើកកំពស់តម្លៃនៃជីវភាពរស់នៅសម្រាប់មនុស្សរាប់លាននាក់ផងដែរ”។

នៅឯសិក្ខាសាលានេះ មតិយោបល់ជាច្រើនពីគណៈប្រតិភូជាតិនិងអន្តរជាតិត្រូវបានលើកឡើងដើម្បីដោះស្រាយបញ្ហាក្នុងទីក្រុងនិងបញ្ហាសង្គមដោយបង្កើនតម្លៃនៃដំណើរការនគរូបនីយកម្មក៏ដូចជាបញ្ជាសង្គម។ ឈរលើមូលដ្ឋាននោះ នឹងឆ្ពោះទៅរកការកែលំអរនូវតម្លៃនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ព្រមទាំងបំផុសមោទនភាពរបស់ប្រជាជនរដ្ឋធានី អំពីទីក្រុងដើម្បីសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ