ទីក្រុងហាណូយកោតសរសើរជនកាតូលិកគំរូ

(VOVworld) - នៅសន្និសីទកោតសរសើរគំរូ “មនុស្សល្អ ការងារល្អ” ក្នុងជនរួមជាតិ
កាតូលិករដ្ឋធានីដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ កក្កដា នៅរដ្ឋធានីហាណូយ
របស់វៀតណាម ថ្នាក់ដឹកនាំទីក្រុងបានប្រគល់ប័ណ្ណសរសើរជូនជន កាតូលិកគំរូ
ចំនួន៥៦នាក់នៃរដ្ឋធានី។លោក Le Thanh Minh ប្រធានគណៈកម្មា ធិការសាមគ្គី
ភាពកាតូលិកខ័ណ្ឌ Tay Ho និងជាគំរូ១នាក់ដែលទទួលបានប័ណ្ណ សរសើរបាន
ចែករំលែកថា៖

 “យើងខ្ញុំចូលរួមគណៈកម្មាធិការសាមគ្គីភាពកាតូលិកនេះដើម្បីមនុស្សគ្រប់រូប
យល់ថា អង្គការនេះគឺសមស្របជាមួយសភាពការណ៍របស់ប្រទេសជាតិនា
បច្ចុប្បន្ន។តាមនោះ​រដ្ឋនឹងយល់ច្បាស់ថែមទៀតអំពីសមាគមន៍កាតូលិក”។

ទីក្រុងហាណូយនាបច្ចុប្បន្នមានជនកាតូលិកជិត១៩ម៉ឺននាក់ដែលស្រូបយក៣%
នៃចំនួនប្រជាជន។ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ ក្នុងសហគមន៍ជនកាតូលិកបាន
មាន គំរូជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រក្សាសន្តិសុខសណ្ដាប់ធ្នាប់
នៅតំ បន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ