ទីក្រុងហាណូយជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាពន្លឿនទេសចរណ៍ទ្វីបអាស៊ី

(VOVWORLD) -នារសៀលថ្ងៃទី ៥ កញ្ញា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Ngo Van Quy បានអញ្ជើញទទួលជួបជាមួយប្រធាន ក្រុមប្រឹក្សាពន្លឿនទេសចរណ៍ទ្វីបអាស៊ីអគ្គនាយកនៃនាយកដ្ឋានឧស្សាហកម្មនិងការងារនៃរដ្ឋអំណាចទីក្រុងតូក្យូ លោក Yuji Fujita មុននឹងប្រព្រឹត្តិទៅសន្និសីទ ពន្លឿនទេសចរណ៍ទ្វីបអាស៊ីលើកទី ១៦ (CPTA លើកទី 16) នៅទីក្រុងហាណូយ។
ទីក្រុងហាណូយជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាពន្លឿនទេសចរណ៍ទ្វីបអាស៊ី - ảnh 1អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Ngo Van Quy ទទួលជួបជាមួយប្រធាន ក្រុមប្រឹក្សាពន្លឿនទេសចរណ៍ទ្វីបអាស៊ីលោក Yuji Fujita  

នៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Ngo Van Quy បានជូនដំណឹងទៅកាន់ប្រធាន ក្រុមប្រឹក្សាពន្លឿនទេសចរណ៍ទ្វីបអាស៊ីអំពីស្ថានភាពអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ទីក្រុងហាណូយនាពេលកន្លងទៅ ព្រមទាំងចែករំលែកអំពីផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ទីក្រុងហាណូយ។ លោក Ngo Van Quy បានឲ្យដឹងថា  ទីក្រុងហាណូយនឹងបន្តជំរុញខ្លាំងការអនុវត្តទិសដៅធំៗចំនួន ៥ នោះគឺ៖ ផ្កោតលើការផ្សព្វផ្សាយឃោសនា លើកកម្ពស់គុណភាពទីមកដល់ ក៏ដូជាផលិតផលទេសចរណ៍ កែលម្អមូលដ្ឋានសម្ភរៈ អំពាវនាវឲ្យបោះទុនវិយោគសម្រាប់មណ្ឌលលេងកំសាន្ត និងលើកកម្ពស់គុណភាពបំពាក់បំប៉នប្រភពធនធានមនុស្សជាដើម។

សន្និសីទ CPTA លើកទី 16 នឹងប្រព្រឹត្តិទៅនៅទីក្រុងហាណូយចាប់ពីថ្ងៃទី ៩ កញ្ញា ដោយមានការចូលរួមរបស់ទីក្រុងជាសមាជិកដូជា៖តូក្យូ  គូឡាឡាំពួ ហ្សាការតា តៃប៉ិ Metropplitan ម៉ានីល និងហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ