ទីក្រុងហាណូយផ្ដោតសំខាន់លើការអភិវឌ្ឍមណ្ឌលឧស្សាហកម្មក្នុងដំណាក់កាល ២០២១-២០២៥

(VOVWORLD) - នាបច្ចុប្បន្ន ទីក្រុងហាណូយមានមណ្ឌលឧស្សាហកម្ម ដែលបានបង្កើតនិងកំពុងប្រតិបត្តិការចំនួន១០កន្លែង ដែលទាក់ទាញបានគម្រោង ចំនួនជាង៧០០ ក្នុងនោះគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួនជាង៣០០ ក្នុង ទុនចុះបញ្ជីសរុបជាង៦ពាន់លានដុល្លាអាមេរិក។ 

ទីក្រុងហាណូយផ្ដោតសំខាន់លើការអភិវឌ្ឍមណ្ឌលឧស្សាហកម្មក្នុងដំណាក់កាល ២០២១-២០២៥ - ảnh 1ទីក្រុងហាណូយដាក់ចេញគោលដៅបង្កើតមណ្ឌលឧស្សាហកម្មចំនួន៥ក្នុងដំណាក់កាល២០២១-២០២៥។ (រូបថត៖ kinhtedothi.vn)
ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយទើបតែបានចុះហត្ថលេខាលើសេចក្ដីសម្រេចផ្ដល់សច្ចាប័ន្តលើគម្រោងកសាងមណ្ឌលឧស្សាហកម្មពី២ដល់៥កន្លែងលើភូមិសាស្ត្ររដ្ឋធានីក្នុងដំណាក់កាល២០២១-២០២៥។ គម្រោងនេះគឺសំដៅ អភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ហើយអំពាវនាវឲ្យសហគ្រាសបោះ ទុនមកលើមណ្ឌលឧស្សាហកម្ម មណ្ឌលបច្ចេកវិទ្យាខ្ពស់នានាលើភូមិសាស្ត្រទីក្រុង ចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃរដ្ឋធានីយ៉ាងលឿននិង ប្រកបដោយចីរភាពក្នុងដំណាក់កាល២០២១-២០២៥។ ដោយមានប្រៀបខ្លាំងប្រកួត ប្រជែងអំពីបរិ យាកាសវិនិយោគអំណោយផល ស្ថិរភាពនយោបាយ សេដ្ឋកិច្ចសង្គមរីក ចម្រើនកាន់តែរឹងមាំ មានប្រភពធនធានមនុស្សច្រើនសន្ធឹកសន្ធាប់ ប្រកបដោយគុណ ភាពខ្ពស់ រដ្ឋធានីហាណូយគឺជាគោលដៅមួយក្នុងចំណោមគោលដៅគួរឲ្យទាក់ទាញ ចំពោះវិនិយោគិនបរទេស។
គួរជម្រាបបន្ថែមទៀតថា នាបច្ចុប្បន្ន ទីក្រុងហាណូយមានមណ្ឌលឧស្សាហកម្ម ដែលបានបង្កើតនិងកំពុងប្រតិបត្តិការចំនួន១០កន្លែង ដែលទាក់ទាញបានគម្រោង ចំនួនជាង៧០០ ក្នុងនោះគម្រោង វិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួនជាង៣០០ ក្នុង ទុនចុះបញ្ជីសរុបជាង៦ពាន់លានដុល្លាអាមេរិក។ ប្រទេសនិងតំបន់ដែនដីចំនួនជាង២៥ មានគម្រោងវិនិយោគនៅតាមមណ្ឌលឧស្សាហកម្មនៃទីក្រុងហាណូយ ក្នុងនោះជប៉ុន ជាប្រទេសនាំមុខគេ ដោយស្រូបយក៦០%នៃដើមទុនចុះបញ្ជីសរុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ