ទីក្រុងហាណូយពន្លឿនការនាំចេញផលិតផលសិប្បកម្មវិចិត្រសិល្បៈទៅទីផ្សារអឺរ៉ុបខាងជើង


ទីក្រុងហាណូយពន្លឿនការនាំចេញផលិតផលសិប្បកម្មវិចិត្រសិល្បៈទៅទីផ្សារអឺរ៉ុបខាងជើង - ảnh 1
ទីក្រុងហាណូយពន្លឿនការនាំចេញផលិតផលសិប្បកម្មវិចិត្រសិល្បៈទៅទីផ្សារអឺរ៉ុបខាងជើង
(Image: VNA)

(VOVworld) – ក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ៩ និងទី ១០ មិនា ក្រុមការងារននៃមន្ទី ឧស្សាហពាណិជ្ជកម្មទីក្រុងហាណូយដឹកនាំដោយអនុប្រធាន លោក Dao Thu Vinh បានទៅបំពេញទស្សនកិច្ចការងារនៅន័រវែ៉សសំដៅផ្សព្វផ្សាយនិងស្វែរកដៃគូដើម្បី ពន្លឿនការនាំចេញផលិតផលសិប្បកម្មវិចិត្រសិល្បៈទៅទីផ្សារអឺរ៉ុបខាងជើង។ ក្រៅពី ការជួបសន្ទនាជាមួយបណ្តាតំណាងនៃសម្ព័ន្ធភាពសមាគមបណ្ដាអង្គភាពអាជីវកម្ម
ន័រវ៉ែស (VIRKE) សាខាសភាពាណិជ្ជកម្មទីក្រុង Oslo និង ក្រុមហ៊ុន មួយចំនួនរបស់
ន័រវ៉ែស ដូចជា Senze of Joy Northen Gift AS Aurora Verksted AS ក្រុមការងារ
វៀតណាមបានរៀបចំការតាំងពិព័រណ៍ឧទ្ទេសនាមផលិតកម្មសិប្បកម្មវិចិត្រ
សិល្បៈថ្មីបំផុតដែលជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយសិប្បករអឺរ៉ុបខាង
ជើង។ ថ្លែងមតិនៅការតាំងពិព័រណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅន័រវែស
លោកស្រី Le Thi Tuyet Mai និងនាយកពាណិជ្ជកម្ម VIRKE លោក Thomas Angell បានវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងបណ្ដាដៃគូវៀតណាមនិងន័រវែស ក្នុងសកម្មភាពពន្លឿនពាណិជ្ជកម្មទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ