ទីក្រុងហាណូយរៀបចំកម្មវិធី “រួមដៃធ្វើសកម្មភាពរុញថយក្រោយជម្ងឺរាតត្បាតកូវីដ ១៩”

(VOVWORLD) - ព្រឹត្តិការណ៍នេះគឺសំដៅអំពាវនាវឲ្យអង្គការ សហគ្រាស អង្គភាពនិងបុគ្គលនានា បន្តរួមដៃជួយគាំទ្រដល់ការងារបង្ការប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ និងការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ របស់ទីក្រុង។ 
ទីក្រុងហាណូយរៀបចំកម្មវិធី “រួមដៃធ្វើសកម្មភាពរុញថយក្រោយជម្ងឺរាតត្បាតកូវីដ ១៩” - ảnh 1ការសម្ដែងសិល្បៈមួយឈុតនៅកម្មវិធី។ (រូបថត៖ VOV)

សំដៅជួយជ្រោមជ្រែងសេចក្ដីអំពាវនាវ “ប្រជាជនទាំងមូលសាមគ្គី រួមកម្លាំងកាយចិត្តបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩” របស់លោកប្រធានរដ្ឋ និងអង្គប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នាយប់ថ្ងៃទី១៩ ខែមិថុនា ទីក្រុងហាណូយបានរៀបចំកម្មវិធី “ហាណូយរួមដៃធ្វើសកម្មភាពរុញថយក្រោយជម្ងឺរាតត្បាតកូវីដ ១៩”។

ព្រឹត្តិការណ៍នេះគឺសំដៅអំពាវនាវឲ្យអង្គការ សហគ្រាស អង្គភាពនិងបុគ្គលនានា បន្តរួមដៃជួយគាំទ្រដល់ការងារបង្ការប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ និងការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ របស់ទីក្រុង។ ថ្លែងនៅព្រឹត្តិការណ៍នេះ លោក Chu Ngoc Anh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា ការជួយគាំទ្រនិងការរួមវិភាគទាននីមួយៗរបស់បណ្ដាស្ថាប័ន អង្គភាពនិងបុគ្គល បានជួយទីក្រុងមានប្រភពធនធានបន្ថែមទៀតសម្រាប់អនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំង សំដៅសម្រេចបានភាពស៊ាំនៃសហគមន៍ក្នុងពេលឆាប់ៗ នាំឲ្យជីវភាពរស់នៅវិលត្រឡប់ទៅរកភាពធម្មតាថ្មី។

គួរជម្រាបបន្ថែមទៀតថា គិតត្រឹមពេលនេះ មូលនិធិវ៉ាក់សាំងបង្ការប្រឆាំងកូវីដ ១៩ នៃទីក្រុងហាណូយ ទទួលបានការរួមវិភាគទានជាសាច់ប្រាក់ចំនួនជាង១៧៣០ពាន់លានដុង (ស្មើនឹងប្រមាណ៧៥លានដុល្លាអាមេរិក) និងការរួមវិភាគទានជាវ៉ាក់សាំងចំនួន២,៥លានដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ