ទីក្រុងហាណូយសក្តិសមជាទីណាត់ជួបសន្តិភាព

(VOVWORLD) -នាបច្ចុប្បន្ននេះ ទីក្រុងហាណូយបានក្លាយទៅជាទីណាត់ជួបសន្តិភាព និងការចរចាដើម្បីស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់បញ្ហាក្ដៅគគុករបស់ពិភពលោក។
ទីក្រុងហាណូយសក្តិសមជាទីណាត់ជួបសន្តិភាព - ảnh 1សណ្ឋាគារ Melia ទីក្រុងហាណូយ។

នាប៉ុន្មានថ្ងៃថ្មីនេះ ទីក្រុងហាណូយហាក់ដូចជាបានផ្លាស់ប្ដូរមុខមាត់ថ្មី ដ៏ស្រស់បំព្រង។ ទីក្រុងហាណូយទាំងមូលមានបរិយាកាសប្រញាប់ប្រញាល់ទទួលស្វាគមន៍ភ្ញៀវពិសេស ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលលើកទី ២ រវាង អាមេរិក - ស.ប.ប.កូរ៉េ។ ភ្ញៀវទេសចរអន្តរជាតិពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅពេល មកទស្សនាវៀតណាមក្នុងឱកាសនេះ ។ លោក Thomas Jeffson ភ្ញៀវទេសចរ មួយរូបមកពី អូស្ត្រាលីបានចែករំលែកថា៖

“វៀតណាមគឺជាប្រទេសដ៏ស្រស់បំព្រង។ ខ្ញុំគិតថា វៀតណាមបានដើរតួនាទីជា ប្រទេសអព្យាក្រឹត្យ ដើម្បីមនុស្សគ្រប់រូបជួបជុំគ្នា ជាពិសេសគឺជាទីកន្លែងដែលប្រធានាធិបតីអាមេរិកអញ្ជើញមកពិភាក្សាអំពីសន្តិភាពសម្រាប់ប្រទេសផ្សេងទៀត។ ប្រការនេះពិតជាអស្ចារ្យណាស់”។

នាបច្ចុប្បន្ននេះ ទីក្រុងហាណូយបានក្លាយទៅជាទីណាត់ជួបសន្តិភាព និងការចរចាដើម្បីស្វែងរកដំណោះស្រាយសន្តិភាពសម្រាប់បញ្ហាក្ដៅគគុករបស់ពិភពលោក។ លោក Andrew Garfiel ភ្ញៀវទេសចរមួយរូបមកពី ប្រទេសស៊ុយអែតបានចែករំលែកថា៖

“មនុស្សគ្រប់រូបសុទ្ធតែដឹងថា ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅទីក្រុងហាណូយ។ ប្រជាជនហាណូយពិជាស្រឡាញ់ចូលចិត្តភ្ញៀវទេសចរណាស់។ ហើយវៀតណាមក៏បានផ្លាស់ប្ដូរជាច្រើនផងដែរ។ ពិតជាមានមោទភាព នៅពេលដែលទីក្រុងហាណូយ ប្រទេសវៀតណាមត្រូវបានរៀបចំព្រឹត្តិការណ៍នេះ។ ខ្ញុំគិតថាពាក្យស្លោក ហាណូយទីក្រុងដើម្បីសន្តិភាពពិតជាពិរោះណាស់ ព្រោះថា នៅពេលនិយាយអំពីសន្តិភាពនោះ មនុស្សគ្រប់រូបនឹងនឹករលឹកដល់វៀតណាមផងដែរ”។

ប្រតិកម្មទៅវិញ

ផ្សេងៗ