ទទួលបានឯកតាឈាមចំនួនជាង ១០.២០០ ក្នុងពិធីបុណ្យនិទាឃរដូវ ក្រហម ឆ្នាំ ២០១៨

(VOVWORLD)- គិតមកដល់ ថ្ងៃទី១១ ខែមីនា ពិធីបុណ្យនិទាឃរដូវពណ៌ ក្រហមលើកទី ១១ ដោយប្រធានបទ "បរិច្ចាគឈាមមួយដំណក់ - សង្គ្រោះបានជីវិតមួយ" ដោយ វិទ្យាស្ថានឈាមវិទ្យា - បញ្ចូលឈាម មជ្ឈិម  សមាគមយុទ្ធជនចលនាការបរិច្ចាគ ឈាមរដ្ឋធានីហាណូយ និង គណៈកម្មការចលនាការបរិច្ចាគឈាមដោយស្ម័គ្រចិត្តរដ្ឋធានីហាណូយ រៀបចំឡើង បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៨។
ទទួលបានឯកតាឈាមចំនួនជាង ១០.២០០ ក្នុងពិធីបុណ្យនិទាឃរដូវ ក្រហម ឆ្នាំ ២០១៨ - ảnh 1ទទួលបានឯកតាឈាមចំនួនជាង ១០.២០០ ក្នុងពិធីបុណ្យនិទាឃរដូវ ក្រហម ឆ្នាំ ២០១៨ 

 ជាពិសេស ក្នុងរយៈពេល ៣ ថ្ងៃ (ពីថ្ងៃទី៩ ដល់ ថ្ងៃទី ១១ មីនា) នៅវិទ្យាស្ថានឈាមវិទ្យា - បញ្ចូលឈាមមជ្ឈិម ពិធីបុណ្យនេះទទួលបាននូវឯកតា ឈាមចំនួនជាង ៧០០០ ។

សូមបញ្ជាក់ដែរថាឆ្លងកាត់ការរៀបចំចំនួន ១១ លើក ពិធីបុណ្យនិទាឃរដូវក្រហម នៅ រដ្ឋធានីហាណូយ បានទាក់ទាញអ្នកចូលរួមចំនួនជាង ២០០.០០០ នាក់ និងទទួលបាន ឯកតា ឈាមចំនួនជាង ៧០.៥០០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ