ទទួលពលរដ្ឋវៀតណាមពីសហរដ្ឋអាមេរិកមកកាន់ប្រទេសវិញ

(VOVWORLD) -  អ្នកដំណើរនៅលើយន្ដហោះ រួមមានកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា អ្នកមានជំងឺនិងនិស្សិតដែលបានបញ្ចប់កម្មវិធីសិក្សាប៉ុន្តែគ្មានកន្លែងស្នាក់នៅ ដោយសារអន្តេវាសិកដ្ឋានត្រូវបិទទ្វារ រួមទាំងករណីជួបការលំបាកផ្សេងៗទៀត។

នាថ្ងៃទី ៦ និងទី ៧ ខែធ្នូ ឆ្នាំ ២០២០ អាជ្ញាធរមានសមិត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមនៅអាមេរិក ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ចូនពលរដ្ឋវៀតណាមជិត ៣៦០ នាក់ ឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរនៅលើយន្ដហោះ រួមមានកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា អ្នកមានជំងឺនិងនិស្សិតដែលបានបញ្ចប់កម្មវិធីសិក្សាប៉ុន្តែគ្មានកន្លែងស្នាក់នៅ ដោយសារអន្តេវាសិកដ្ឋានត្រូវបិទទ្វារ រួមទាំងករណីជួបការលំបាកផ្សេងៗទៀត។

បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang អ្នកចូលរួមក្នុងជើងហោះហើរស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាព ហើយបានប្រមូលផ្តុំដាក់នៅដាច់ដោយឡែក ស្របតាមបទប្បញ្ញត្តិ។

ក្នុងពេលជាមួយគ្នានោះ នៅព្រឹកថ្ងៃទី ៧ ធ្នូ មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺ នៃទីក្រុងហូជីមិញបានឲ្យដឹងថា រាល់សំណាកដែលបានធ្វើតេស្ត មានទាំងសំណាកតាមដាន (៣២៥៩ សំណាក) គឺអវិជ្ជមានចំពោះវីរុស SARS-COV-2។

សូមគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី ២ ធ្នូរហូតមកដល់ពេលនេះ អស់រយៈពេល ៤ ថ្ងៃហើយទីក្រុងហូជីមិញមិនបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ថ្មីនៅក្នុងសហគមន៍ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ