ទទួលលំហូរទុនវិនិយោគថ្មី - វៀតណាមផ្ដោតសំខាន់លើការអភិវឌ្ឍឧស្សាហកម្មជំនួយនៅផ្នែកខ្ពស់ជាង

(VOVWORLD) - វាយតម្លៃចំពោះលទ្ធផលនេះ លោក Le Duy Binh នាយក Economica Vietnam ចាត់ទុកថា ជោគជ័យក្នុងការគ្រប់គ្រងជម្ងឺ រាតត្បាតកូវីដ ១៩ បានធ្វើឲ្យប្រទេសជាច្រើនលើពិភពលោកបង្វែរការបោះទុនចូល មកវៀតណាម។ វិនិយោគិនបរទេសតែងតែចង់ស្វែងរកទីផ្សារមួយប្រកបដោយសុវត្ថិ ភាព អំណោយផលហើយនាំមកនូវផលប្រយោជន៍សម្រាប់ពួកគេ ក៏ដូចជារួមវិភាគ ទានដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចមូលដ្ឋាននិងសេដ្ឋកិច្ចសកលផងដែរ។

របាយការណ៍បច្ចុប្បន្នកម្មស្ថានភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាមក្នុងខែមីនាឆ្នាំ ២០២១ ដែលទើបតែបានប្រកាសដោយ ធនាគារពិភពលោក (WB) បានសរឲ្យឃើញ ថា លំហូរទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) មានការស្ដារឡើងវិញយ៉ាងខ្លាំង ក្លាក្នុងខែកុម្ភៈឆ្នាំ២០២១។ តាមនោះ វៀតណាមទាក់ទាញទុន FDI បាន៣,៤ពាន់លាន ដុល្លាអាមេរិក ខ្ពស់ជាង៧០%បើប្រៀបធៀបនឹងខែមករាឆ្នាំ២០២១ ហើយ កើន ៣ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។ វាយតម្លៃចំពោះលទ្ធផលនេះ លោក Le Duy Binh នាយក Economica Vietnam ចាត់ទុកថា ជោគជ័យក្នុងការគ្រប់គ្រងជម្ងឺ រាតត្បាតកូវីដ ១៩ បានធ្វើឲ្យប្រទេសជាច្រើនលើពិភពលោកបង្វែរការបោះទុនចូល មកវៀតណាម។ វិនិយោគិនបរទេសតែងតែចង់ស្វែងរកទីផ្សារមួយប្រកបដោយសុវត្ថិ ភាព អំណោយផលហើយនាំមកនូវផលប្រយោជន៍សម្រាប់ពួកគេ ក៏ដូចជារួមវិភាគ ទានដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចមូលដ្ឋាននិងសេដ្ឋកិច្ចសកលផងដែរ។ ក្នុងឆ្នាំ២០២០ វៀតណាមបានបង្ហាញពីសមត្ថភាពឆ្លើយតបបាននូវបទដ្ឋានជាច្រើនរបស់វិនិយោគិន។ នេះក៏ជាបុព្វបទដើម្បីវៀតណាមបន្តជាគោលដៅគួរឲ្យទាក់ទាញចំពោះវិនិយោគិនក្នុងឆ្នាំនេះផងដែរ។ លោក Le Duy Binh បានឲ្យដឹងថែមទៀតថា៖ “វៀតណាមនៅតែរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផង និងស្ថិរភាព នយោបាយផង។ នេះជាកត្តាដ៏សែនសំខាន់ចំពោះវិនិយោគិនបរទេស។ទីពីរគឺសមត្ថ ភាពគ្រប់គ្រងជម្ងឺរាតត្បាតរបស់វៀតណាមក្នុងឆ្នាំ២០២០ គឺល្អណាស់ បើប្រៀបធៀប នឹងប្រទេសផ្សេងៗដែលកំពុងប្រកួតប្រជែងជាមួយវៀតណាមអំពីការទាក់ទាញដើម ទុនពីបរទេស។ ទន្ទឹមជាមួយគ្នានោះ គោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមក្នុង ការជំរុញខ្លាំងថែមទៀតនូវការទាក់ទាញដើមទុនបរទេស ក៏ដូចជាការកសាង បរិយាកាសវិនិយោគ អាជីវកម្ម ប្រកបដោយសុវត្ថិភាព ស្និទ្ធស្នាល ក៏នឹងបន្តចូលរួម ចំណែកដល់ការទាក់ទាញដើមទុនវិនិយោគពីបរទេសចូលមកវៀតណាមក្នុងឆ្នាំ ២០២១ និងឆ្នាំក្រោយៗទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ