ទទួលអង្គភាពឈាមច្រើនក្នុងទិវាប្រជាជនទាំងមូលបរិច្ចាគឈាម

ទទួលអង្គភាពឈាមច្រើនក្នុងទិវាប្រជាជនទាំងមូលបរិច្ចាគឈាម - ảnh 1
ទទួលអង្គភាពឈាមច្រើនក្នុងទិវាប្រជាជនទាំងមូលបរិច្ចាគឈាម

          (VOV)_ នាថ្ងៃទី៧ មេសា គណៈកម្មាធិការបញ្ជាណែនាំចលនាបរិច្ចាគ​ឈាម​
ស្ម័គ្រ​ចិត្តខេត្ត Tuyen Quang បានបំផុសចលនាជួយជ្រោមជ្រែង​ទិវា​ប្រជាជនទាំង
មូលបរិច្ចាគឈាមស្ម័គ្រចិត្ត ដោយខ្លឹមសារ៖ បរិច្ចាគដំណក់ឈាមក្រហម-នាំមក
នូវ​ជីវិត បរិច្ចាគឈាមស្ម័គ្រចិត្តគឺមនុស្សធម៌។ នៅពិធីនេះ សមាជិក​សម្ព័ន្ធសមាគម
យុវជនចំនួន៣៥០នាក់បានចូលរួមការបរិច្ចាគឈាមស្ម័គ្រចិត្ត។

          ក៏ក្នុងថ្ងៃទី៧មេសា គណៈកម្មាធិការបញ្ជាណែនាំបរិច្ចាគឈាមទីក្រុង Hoa
 Binh ខេត្ត Hoa Binh បានរៀបចំពិធីមិទ្ទិញជួយជ្រោមជ្រែងទិវា​ប្រជាជនទាំង​មូល
បរិច្ចាគឈាមស្ម័គ្រចិត្ត លើកសរសើរអ្នកបរិច្ចាគឈាមឆ្នើមឆ្នាំ ២០១៦។ បន្ទាប់ពី
ពិធីមិទ្ទិញ កម្មាភិបាល យុទ្ធជន សមាជិកសម្ព័ន្ធសមាគមយុវជនចំនួន៧០០នាក់ 
នៃបណ្ដាស្ថាប័ន អង្គភាពនៅទីក្រុង បានចុះឈ្មោះចូលរួមបរិច្ចាគឈាម។

          នាថ្ងៃនេះដែរ នៅទីក្រុង Da Nang ក៏បានប្រព្រឹត្តទៅពិធីបូកសរុបការងារ​
ឃោសនា ចលនាបរិច្ចាគឈាមស្ម័គ្រចិត្ត ដំណាក់កាល ២០១១-២០១៥ ​និងលើក
សរសើរសមូហភាពចំនួន៣១ គ្រួសារចំនួន១៥គ្រួ និងបុគ្គលចំនួន៦៦រូប ដែលមាន
ស្នាដៃឆ្នើមក្នុងការងារបរិច្ចាគឈាមស្ម័គ្រចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ