ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-រុស្ស៊ីមានការអភិវឌ្ឍន៍យ៉ាងសកម្ម

ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-រុស្ស៊ីមានការអភិវឌ្ឍន៍យ៉ាងសកម្ម - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបទេសលោក Pham Binh Minh អញ្ជើញជួបធ្វើការជាមួយឧបនាយក រដ្ឋមន្ត្រីរុស្ស៊ី លោក Arkady Dvorkovich

(VOVworld)-ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham
Binh Minh កំពុងមានដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥
វិច្ឆិកា ។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាថ្ងៃទី២៣វិច្ឆិកា ឧបនាយករដ្ឋមន្ត្រី
និងជា​រដ្ឋមន្ត្រីការបទេសលោក Pham Binh Minh បានអញ្ជើញជួបធ្វើការជាមួយឧប
នាយក រដ្ឋមន្ត្រីរុស្ស៊ី លោក​ Arkady Dvorkovich ; អនុប្រធានទី១សភាឌូម៉ាជាតិរុស្ស៊ី
លោក Ivan Melnikov និងអនុប្រធានទី១នៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Nikolai
Fedorov។ នៅក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Arkady Dvorkovich
ភាគីទាំងពីរបានសម្តែងក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើ
 គ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីដែលមានការអភិវឌ្ឍន៍យ៉ាងសកម្មនាពេលកន្លង
ទៅ ព្រមទាំងឯកភាពរឹតបន្តឹងកិច្ចសហប្រតិបត្តិការដើម្បីអនុវត្តប្រកបដោយប្រសិទ្ធ
ភាព នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមជាមួយសម្ព័ន្ធសេដ្ឋ
កិច្ចអាស៊ី- អឺរ៉ុប ដោយគោលដៅលើកកំពស់តម្លៃប្រាក់ពាណិជ្ជកម្មទេ្វភាគីឡើងដល់
១០ពាន់ លានដុល្លារអាមេរិកនាឆ្នាំ២០២០។ ភាគីទាំងពីរក៏បានឯកភាពបង្កើនកិច្ច
សហប្រតិបត្តិ ការលើគ្រប់វិស័យទៀតផង។

        នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំសភាឌូម៉ាជាតិនិងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី
ភាគី ទាំងពីរបានសម្តែងក្តីជឿជាក់ថា បក្សទាំងពីរនឹងបន្តរឹតបន្តឹងកិច្ចសហប្រតិ
បត្តិការ រួម ចំណែកជម្រុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ