ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-ហូឡង់កំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ

(VOVWORLD) -នាព្រឹកថ្ងៃទី២៧ខែមិនា (តាមម៉ោងតំបន់) នៅទីស្នាក់ការសភាជាន់ទាបនៃទីក្រុង ឡាអេ ប្រធានសភាជាន់ទាបព្រះរាជាណាចក្រហូឡង់ លោក Khadija Arib បាន អញ្ជើញជាអធីបតីពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅហូឡង់។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃខ្ពស់នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីនារយៈពេល៤៥ឆ្នាំកន្លងទៅ ដែលកំពុងមានការអភិ វឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ។ លោកស្រីបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ច នេះ នឹងរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិ បត្តិការរវាងវៀតណាជាមួយហូឡង់និយាយរួមនិងរវាងរដ្ឋសភាវៀតណាមជាមួយសភា ហូឡង់និយាយដោយឡែក។

ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-ហូឡង់កំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ - ảnh 1

        ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ប្រធានរដ្ឋសភាវៀតណាម លោក ស្រី Nguyen Thi Kim Ngan មានបំណង ចង់ឲ្យហូឡង់មានសម្លេងគាំទ្រវៀតណាមលើ បញ្ហាសមុទ្រខាងកើត សំណូមពរឲ្យបញ្ចប់ភ្លាមមួយរំពេចរាល់សកម្មភាពរលោភច្បាប់ អន្តរជាតិ ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានសន្ធិ សញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដូចជា សេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។

        ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពថា នឹងបន្តការផ្លាស់ប្តូរគណប្រតិភូគ្រប់ជាន់ ថ្នាក់ តាមនោះអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែជាក់ស្តែងប្រកប ដោយប្រសិទ្ធិភាពនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ