ទំនាក់ទំនងរវាងប៉ាគីស្ថាននិងឥណ្ឌាកើតមានភាពតានតឹងជាថ្មីម្តងទៀត

(VOVworld) – នាថ្ងៃទី ៤ មិថុនា Islamabad បានកោះហៅមន្ត្រីការទូតឥណ្ឌាម្នាក់ ដើម្បីប្រឆាំងជំទស់ចំពោះការដែល បុគ្គលិកការទូតប៉ាគីស្ថានម្នាក់រួមជាមួយ
អ្នកបើករថយន្តត្រូវបានវាយប្រហារនៅរដ្ឋធានី New Dehli។ កាយវិការនេះបាន
ធ្វើ ឲ្យទំនាក់ទំនងរវាងប៉ាគីស្ថាននិងឥណ្ឌាកើតមានភាពតានតឹងជាថ្មីម្តងទៀត។
Islamabad បានស្នើឲ្យរដ្ឋអំណាចឥណ្ឌាបើកការសើបអង្កេតរឿងហេតុពោលខាង
លើ។ ភាគីប៉ាគីស្ថានចាត់ទុកថា៖ រឿងហេតុនេះគឺការរំលោភដ៏ធ្ងន់ធ្ងរទៅលើ
អនុសញ្ញាស្តីអំពីកិច្ចការពារបណ្ដាអ្នកការទូត។ ក្នុងការជួបសន្ទនាតាមទូរសព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Jalil Abbas Jilani បន្ទាប់ពីរឿងហេតុ
នេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Salman Khurshid បានអះអាងថា៖ រដ្ឋអំណាច
ឥណ្ឌានឹងបង្កើនវិធានការសន្តិសុខតឹងរឹងថែមទៀតដើម្បីជៀសវាងរឿងហេតុដូច
គ្នានេះកើតមានឡើងជាថ្មីម្តងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ