ទំនាក់ទំនងរវាងវៀតណាមនិងឆែកកាន់តែអភិវឌ្ឍន៍លើវិស័យជាច្រើន

(VOVworld) - ក្នុងរយៈពេល៦៥ឆ្នាំកន្លងទៅ ទំនាក់ទំនងសហប្រតិបតិ្តការរវាង
វៀតណាមនិងសាធារណៈរដ្ឋឆែកកាន់តែអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅនិងទូលំទូលាយ
លើវិស័យជាច្រើន។នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ
ឆែកលោក Truong Manh Son ក្នុងពេលឆ្លើយសម្ពាសន៍ជាមួយអ្នកយក សារព័ត៏មាន
របស់វិទ្យុសម្លេងវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី៦៥នៃទិវា
បង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសាធារណៈរដ្ឋឆែក (ថ្ងៃទី២ កុម្ភៈ
ឆ្នាំ១៩៥០)។តាមឯកអគ្គរដ្ឋទូត Truong Manh Son ថា ក្នុងឆ្នាំ២០១៤តំលៃប្រាក់
ពាណិជ្ជកម្ម រវាងវៀតណាមនិងឆែកទទួលបាន៦៧០លានដុល្លាអាមេរិក កើន
ឡើង២០%បើប្រៀប នឹងឆ្នាំ២០១៣។ឯកអគ្គរដ្ឋទូត Truong Manh Son បានឲ្យដឹង
ថែមទៀតថា៖
ទំនាក់ទំនងរវាងវៀតណាមនិងឆែកកាន់តែអភិវឌ្ឍន៍លើវិស័យជាច្រើន - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឆែកលោក Truong Manh Son (រូបថត៖TTXVN)

“ខ្ញុំចាត់ទុកថាចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-ឆែក គឺជាកិច្ចសហប្រតិ
បតិ្តការពាណិជ្ជកម្ម។ឆែកកំណត់វៀតណាមជាដៃគូ១ក្នុងចំណោមដៃគូជួរមុខ
ទាំង១២លើពិភពលោកអំពីទំនាក់ទំនងពាណិជ្ជកម្ម។វៀតណាមក៏កំណត់ឆែកជា
ដៃគូសំខាន់១ ជាច្រកទ្វាដើម្បីវៀតណាមឆ្លៀតចូល EU។ប្រទេសទាំង២បាន
រៀបចំកិច្ចប្រជុំអន្តររដ្ឋាភិបាល២ឆ្នាំម្ដងដើម្បីលាតត្រដាងអនុវត្តកម្មវិធីពាណិជ្ជកម្ម
 នានា”។ នាថ្ងៃទី៣ កក្កដា ២០១៣ ឆែកបានទទួលស្គាល់សហគមន៍ជនវៀត
ណាម ជាជន ជាតិភាគតិចទី១៤នៃប្រទេសនេះ។នាបច្ចុប្បន្ន សហគមន៍ជនវៀត
ណាមនៅឆែក មានមនុស្សចំនួន៦០ពាន់នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ