ទំនាក់ទំនងវៀតណាម-អូស្ត្រាលីកាន់តែអភិវឌ្ឍន៍យ៉ាងជ្រាលជ្រៅលើគ្រប់វិស័យ

(VOVworld)-អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំទីក្រុង Sydney ទើបនឹងបានរៀប
ចំពីធី រំលឹកខួបលើកទី៧១នៃទិវាបុណ្យជាតិថ្ងៃទី២កញ្ញា ដោយមានការចូលរួម
របស់មន្ត្រី ជាន់ខ្ពស់រដ្ឋ New South Wales ច្រើនរូប រួមទាំងមិត្តភក្តិអន្តរជាតិ ស្ថា
ប័នតំណាងវៀត ណាមនៅអូស្ត្រាលី និងបងប្អូនអាណិកជន និស្សិតវៀតណាម
ដែលកំពុងរស់នៅនិងធ្វើ ការនៅអូស្ត្រាលីផងដែរ។ នៅក្នុងពិធី អគ្គកុងស៊ុល
លោក Hoang Minh Son បានរំលឹក ឡើងវិញនូវសមិទ្ធិផលដ៏ធំធេងរបស់ប្រជា
ជនវៀតណាមឆ្លងកាត់កំណាត់ផ្លូវ៧១ឆ្នាំ កន្លងទៅ ព្រមទាំងសង្កត់ធ្ងន់ថា វៀត
ណាមនៅជាមិត្ត ជាដៃគូគួរឲ្យទុកចិត្តសម្រាប់ ប្រទេសទាំងអស់លើពិភពលោក
 ដែលបានបង្ហាញជាក់ស្តែងតាមរយៈការខិត្តខំប្រឹង ប្រែងចូលរួមកសាងសហ
គមន៍អាស៊ាននាឆ្នាំ២០១៥របស់វៀតណាម។ ស្តីពីទំនាក់ទំ នងរវាងវៀតណាម
ជាមួយអូស្ត្រាលីនោះ លោក Hoang Minh Son អះអាងថា ទំនាក់ ទំនងរវាងប្រ
ទេសទាំងពីរមានការអភិវឌ្ឍន៍យ៉ាងខ្លាំងលើគ្រប់វិស័យដូចជា នយោបាយ
សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សន្តិសុខ ការពារជាតិនិងជួបប្រាស្រ័យប្រជាជនជា
ដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ