ទំនាក់ទំនងវៀតណាម-ឥណ្ឌា៖ ពីការតភ្ជាប់គ្នាយ៉ាងស៊ីជំរៅខាងវប្បធម៌ដល់ភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

(VOVWORLD) - នាយប់ថ្ងៃទី២០ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ រដ្ឋធានី ហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និង លោកជំទាវបានអញ្ជើញធ្វើជាសហអធិបតីក្នុងពិធីជប់លៀងដ៏ឱឡារឹកដើម្បីទទួល ស្វាគមន៍ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind និងលោកជំទាវរួមជាមួយ គណៈប្រតិភូជាន់ខ្ពស់ឥណ្ឌាផងដែរ។
ទំនាក់ទំនងវៀតណាម-ឥណ្ឌា៖ ពីការតភ្ជាប់គ្នាយ៉ាងស៊ីជំរៅខាងវប្បធម៌ដល់ភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញធ្វើជាអធិបតីក្នុងពិធីជប់លៀងដើម្បីទទួលស្វាគមន៍ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind (ខាងឆ្វេង) (រូបថត៖ VOV)  


អញ្ជើញថ្លែងមតិនៅពិធីជប់លៀង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចលើកនេះរបស់ ប្រធានាធិបតីលោក Ram Nath Kovind គឺជាសក្ខីភាពដ៏រស់រវើកនៃទំនាក់ទំនង មិត្តភាពប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏ល្អប្រសើររវាង ប្រទេសទាំងពីរ ព្រមទាំងនាំមកជូនប្រជាជនវៀតណាមនូវមនោ សញ្ចេតនាដ៏ស្និទ្ធស្នាលរបស់រដ្ឋនិងប្រជាជនឥណ្ឌាផងដែរ។ លោក Nguyen Phu Trong បានអះអាងថា៖

        “វៀតណាមនិងឥណ្ឌាមានទំនាក់ទំនងមិត្តភាពប្រពៃណីតាំងពីយូរលង់ណាស់មកហើយ ដោយមានការតភ្ជាប់គ្នាខាងវប្បធម៌ក្នុងអំឡុងពេលជិត២ពាន់ឆ្នាំ។ ប្រាសាទ ចាម នៅ My Son ដែលឯកឧត្តមប្រធានាធិបតីមកបំពេញទស្សនកិច្ច នោះ គឺជានិមិត្តរូបមួយក្នុងចំណោមនិមិត្តរូបដ៏រស់រវើកនៃការជួបប្រាស្រ័យខាង វប្បធម៌ ជំនឿសាសនានិងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ មុននេះ ៦៤ឆ្នាំ នៅរដ្ឋធានីហាណូយនេះដែរ ជំនួបប្រវត្តិសាស្ត្ររវាងនាយករដ្ឋមន្រ្តីឥណ្ឌា លោក Jawarhalal Nehru និងលោកប្រធានហូជីមិញ បានបង្កើតគ្រឹះស្ថានដ៏ រឹងមាំសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងសម័យបច្ចុប្បន្ន។ នោះគឺជា ទំនាក់ទំនងដ៏ល្អប្រសើរនិងស្មោះត្រង់ពេញលេញដូចទៅនឹងវោហាស័ព្ទរបស់អតីត នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Van Dong បានមានប្រសាសន៍។

        អញ្ជើញថ្លែងមតិឆ្លើយតប ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind បានមានប្រសាសន៍ ថា ឥណ្ឌាជានិច្ចកាលផ្ដល់ការគោរពដ៏ធំបំផុតចំពោះប្រជាជន វៀតណាមដ៏អង់អាចក្លាហាន ព្រមទាំងសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានផ្សាភ្ជាប់ គ្នាដូចមិត្តភក្តិនិងដៃគូដ៏ស្និទ្ធិស្នាល។

        “គិតចាប់តាំងពីខឿនអរិយ្យធម៌ចាមក្នុងអតីតកាលរហូតមកដល់សម័យ បច្ចុប្បន្នកាលនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ទំនាក់ ទំនងរវាងឥណ្ឌានិងវៀតណាមជាទំនាក់ទំនងនៃការគោរពជឿជាក់គ្នាទៅវិញទៅមក។ នាថ្ងៃនេះ ប្រទេសយើងទាំងពីរបន្តដើរតាមមាគ៌ានេះ ដោយមានការ សម្រេចចិត្តនិងគោលដៅដ៏ខ្ពង់ខ្ពស់ជាងពេលណាៗទាំងអស់។ ប្រជាជននៃ ប្រទេសទាំងពីរបានចែករំលែកគ្នាជាច្រើន ប៉ុន្តែយើងចាំបាច់ត្រូវផ្លាស់ប្ដូរច្រើន ថែមទៀត អំពីទំនិញ ម្ហូបអាហារ ឬលក្ខណៈវប្បធម៌ចម្រុះពណ៌នៃប្រទេស ទាំងពីរផងដែរ”។

        ប្រធានាធិបតីលោក Ram Nath Kovind បានជឿជាក់ថា ទំនាក់ទំនងរវាង ប្រទេសទាំងពីរនឹងបន្តមានការអភិវឌ្ឍឡើងដល់កំពស់ថ្មីនាពេលខាងមុខ ដើម្បី រួមចំណែកទៅក្នុងស្ថិរភាពនិងការរីកចម្រើនក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ