ទំនាក់ទំនងសាមគ្គីភាពសហប្រតិបត្តិការវៀតណាមគុយបាបន្តបានពង្រឹងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ


ទំនាក់ទំនងសាមគ្គីភាពសហប្រតិបត្តិការវៀតណាមគុយបាបន្តបានពង្រឹងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ - ảnh 1
ទំនាក់ទំនងសាមគ្គីភាពសហប្រតិបត្តិការវៀតណាមគុយបាបន្តបានពង្រឹងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ (vietnamplus.vn)

        Vovworld-ទទួលសេចក្តីអញ្ចើញរបស់ក្រសួងការបរទេសវៀតណាម សមាជិក​ការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez
Parrilla បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៩ដល់ទី​១២
​កញ្ញា។ នាព្រឹកថ្ងៃទី១០កញ្ញា នៅទីស្ដីការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស
​គុយបា​លោក Bruno Rodriguez Parrilla បានជួបចរចារជាមួយឧបនាយករដ្ឋមន្ត្រី​និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh។ នៅការចរចារ ភាគី
ទាំងពីរបានផ្លាស់ប្តូរវិធានការជំរុញទំនាក់ទំនងសាមគ្គីភាពនិងសហប្រតិបត្តិការលើ
គ្រប់វិស័យរវាងរដ្ឋទាំងពីរនិងក្រសួងការបរទេសទាំងពីរក៏ដូចជាចែករំលែក​ទស្សនៈ
អំពីបញ្ហាដំបន់និងអន្តរជាតិដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ ភាគី​ទាំងពីរ
បានឯកភាពវាយតំលៃទំនាក់ទំនងសាមគ្គីភាពនិងសហប្រតិបត្តិការជាភាតរៈ​រវាង
វៀតណាម-គុយបាក្នុងរយៈពេលកន្លងមកបន្តបានពង្រឹងនិងអភិវឌ្ឍន៍លើ​គ្រប់​វិស័យ លេចធ្លោគឺលទ្ធផលដែលទទួលបានក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា​របស់
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung នាខែមិនាឆ្នាំ២០១៤។ ភាគីទាំងពីរ
ក៏បានផ្លាស់ប្តូរនិងឯកភាពរៀបចំក្នុងឆ្នាំ២០១៥បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍
លើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ(ទី២ធ្នូ)តាមរយៈនោះ
រឹតបន្តឹងបន្ថែមចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រជាជនវៀតណាម
និងគុយបា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ