ទំនាក់ទំនងសហប្រតិបតិ្តការវៀតណាម-កូរ៉េខាងត្បូងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដោយឥត់ឈប់ឈរ

ទំនាក់ទំនងសហប្រតិបតិ្តការវៀតណាម-កូរ៉េខាងត្បូងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដោយឥត់ឈប់ឈរ - ảnh 1

(VOVworld) - នាថ្ងៃទី២១ តុលា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមប្រធាន
គណៈកម្មាធិការប្រជាជនទីក្រុងលោក Le Hoang Quan បានទទួលជួប សន្ទនាជាមួយ
អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Myung Bak ដែល កំពុងមកបំពេញទស្សន
កិច្ចនៅវៀតណាម។នៅទីនេះ លោក Le Hoang Quan បានវាយតំលៃខ្ពស់ចំពោះលទ្ធ
ផលសហប្រតិបតិ្តការដ៏ល្អប្រសើររវាងវៀតណាមនិងកូរ៉េខាងត្បូងនាពេលកន្លងទៅ
​ក្នុងនោះមានការដែលកូរ៉េខាងត្បូងកំពុងជាវិនិ យោគិនធំបំផុតនៅវៀតណាមដោយ
មានទុនចុះបញ្ជីការសរុបចំនួន៤៣ពាន់លាន ដុល្លាអាមេរិក។តំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីក្នុងចន្លោះពីខែមករាដល់ខែសីហា ទទួលបាន២៤ពាន់លានដុល្លាអាមេរិក។
លោក Le Hoang Quan មានគោល បំណងថា អតីតប្រធានាធិបតីលោក Lee Myung
 Bak នឹងបន្តផ្សព្វផ្សាយបរិយា កាសវិនិយោគ ហើយលើកទឹកចិត្តអង្គភាពអាជីវកម្ម
កូរ៉េខាងត្បូងមកបណ្ដាក់ទុន នៅវៀតណាមក៏ដូចជាទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ