ទំនាក់ទំនងអ៊ីរ៉ង់-អារ៉ាប់ប៊ីសាអ៊ូឌីតតានតឹងឡើងៗបន្ទាប់ពីការប្រហាជីវិតបុព្វជិកឥស្លាម Shiite


ទំនាក់ទំនងអ៊ីរ៉ង់-អារ៉ាប់ប៊ីសាអ៊ូឌីតតានតឹងឡើងៗបន្ទាប់ពីការប្រហាជីវិតបុព្វជិកឥស្លាម Shiite - ảnh 1
ទំនាក់ទំនងអារ៉ាប់ប៊ីសាអ៊ូឌីតតានតឹងឡើងៗបន្ទាប់ពីការប្រហាជីវិតបុព្វជិក ឥស្លាម Shiite (Image: VNA)

(VOVworld) – បន្ទាប់ពីក្រសួងមហាផ្ទៃអារ៉ាប់ប៊ីសាអ៊ូឌីតប្រកាសប្រហាជីវិត
មនុស្សចំនួន ៤៧ នាក់ពីបទភេរវកម្មក្នុងពេលនោះមានបុព្វជិកឥស្លាម Shiite
 លោក Nim an Nim ក្រសួងការបរទេសអ៊ីរ៉ង់បានព្រមានថា៖ អារ៉ាប់ប៊ីសាអ៊ូឌីត
ត្រូវសង់បំណុលនេះយ៉ាងខ្ពស់ចំពោះទង្វើនេះ។ អ្នកនាំពាក្យក្រសួងការបរទេស
អ៊ីរ៉ង់ លោក Hossein Jaberi Ansari បានថ្កោលទោសយ៉ាងខ្លាំងក្លាការប្រហា
ជីវិតបុព្វជិត Nimr ហើយចាត់ទុកនេះគឺជាទង្វើគ្មានការទទួលខុសត្រូវនិងមិន
ប្រុងប្រយ័តរបស់អារ៉ាប់ប៊ីសារអ៊ូឌីត។ ចំពោះអ៊ីរ៉ង់ លោក Nimr គឺជាថ្នាក់ដឹក
នាំដែលមានឥទ្ធិពលធំបំផុតនៅភាគខាងកើតអារ៉ាប់ប៊ីសាអ៊ូឌីត។ លោក Nimr
បានរិះគន់រដ្ឋអំណាចនិងអំពាវនាវឲ្យការធ្វើបាតុកម្មសន្តិភាពនិងស្នើរឲ្យរៀបចំ
ការបោះឆ្នោត។ បន្ទាប់ពី ការបាត់បង់ជីវិតនៃបុព្វជិកនេះ ជនឥស្លាម Shiite នៅ
អ៊ីរ៉ង់បានអំពាវនាវរៀបចំការបាតុកម្មធំនាថ្ងៃទី ៤ មករា នៅស្ថានទូតអារ៉ាប់
ប៊ីសារអ៊ូឌីតនៅតេហេរង់របស់ អ៊ីរ៉ង់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ