ទំនិញជាង២សែនតោនមកដល់កំពង់ផែ Cai Lan ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ២០១៧

(VOVworld)-ក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំ២០១៧នេះ​នៅកំពង់ផែ Cai Lan (ខេត្ត
Quang Ninh)បានធ្វើការលើកដាក់ទំនិញដំបូងក្នុងឆ្នាំ២០១៧សម្រាប់នាវា
អន្តរជាតិចំនួន ៦គ្រឿងដោយផ្ទុកទំនិញសរុបឡើងដល់២សែនតោន។ ជាក់
ស្តែងក្នុងនោះគឺ នាវា Zheng Zhi (សញ្ញាតិ Panama) , Efraim A (សញ្ជាតិ
សាយព្រឺស) បានរៀបចំការ លើកដាក់ស្រូវសាលីនិងសណ្តែកសៀងចំនួន
៧០ពាន់តោន នាវា Jishun (សញ្ជាតិ Micronesi) បានលើកដាក់៥ពាន់ដែក
សំណល់អេតចាយ ហើយនាវា  Madeleine (សញ្ជាតិ Panama) បានអនុវត្តការ
លើកដាក់ពោតចំនួន២៨ពាន់តោនផងដែរ។ ដើម្បីបម្រើតម្រូវការចូលចត់
របស់នាវាដឹកជញ្ជូនអន្តរជាតិនានានោះ អង្គ ភាពគ្រប់គ្រងលើកំពង់ផែ Cai
Lan បានប្រមូលផ្តុំបធ្យោយបាយលើកដាក់និងមនុស្សសម្រាប់ លើកដាក់
ទំនិញយ៉ាងឆាប់រហ័សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ