ទំនិញ​វៀតណាម​នៅ​តែមានសក្តានុពលជាច្រើននៅតំបន់អាស៊ី - អឺរ៉ុប

(VOVWORLD) - ក្រុមអ្នកប្រាជ្ញបានចែករំលែកព័ត៌មានជាច្រើនអំពីផ្លូវដែកអន្តរជាតិអាស៊ី-អឺរ៉ុប ដូចជា ការដឹកជញ្ជូនទំនិញតាមផ្លូវដែកពីវៀតណាម ឆ្លងកាត់ច្រកព្រំដែនចំនួន ២ គឺ Dong Dang និង Lao Cai តភ្ជាប់ជាមួយផ្លូវដែក អាស៊ី-អឺរ៉ុប ឆ្លងកាត់ចិន ទៅកាន់បណ្ដាប្រទេសអាស៊ីកណ្ដាល (កាហ្សាក់ស្ថាន តាជីគីស្ថាន) រុស្ស៊ី និងបណ្តាប្រទេសអឺរ៉ុប។
ទំនិញ​វៀតណាម​នៅ​តែមានសក្តានុពលជាច្រើននៅតំបន់អាស៊ី - អឺរ៉ុប - ảnh 1វេទិកាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយដៃគូនានាក្នុងតំបន់អាស៊ី - អឺរ៉ុបឆ្នាំ ២០២១ (រូបថត៖ កាសែតឧស្សាហកម្ម និងពាណិជ្ជកម្ម)

ដោយបានអនុវត្តន៍ផែនការធ្វើសកម្មភាពស្ដីពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប និងសហភាពអឺរ៉ុប សំដៅជួយសម្រួលសហគមន៍ធុរកិច្ចវៀតណាមបង្កើនការនាំចេញទំនិញ ពង្រីកទីផ្សារក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ នោះ  នារសៀលថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងហាណូយ នាយកដ្ឋានទីផ្សារទ្វីបអឺរ៉ុប - ទ្វីបអាមេរិក (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) បានរៀបចំវេទិកាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយដៃគូនានាក្នុងតំបន់អាស៊ី - អឺរ៉ុបឆ្នាំ ២០២១ តាមទម្រង់ផ្ទាល់មុខ និងតាមអនឡាញ។

នៅក្នុងវេទិកានេះ ក្រុមអ្នកប្រាជ្ញបានចែករំលែកព័ត៌មានជាច្រើនអំពីផ្លូវដែកអន្តរជាតិអាស៊ី-អឺរ៉ុប ដូចជា ការដឹកជញ្ជូនទំនិញតាមផ្លូវដែកពីវៀតណាម ឆ្លងកាត់ច្រកព្រំដែនចំនួន ២ គឺ Dong Dang និង Lao Cai តភ្ជាប់ជាមួយផ្លូវដែក អាស៊ី-អឺរ៉ុប ឆ្លងកាត់ចិន ទៅកាន់បណ្ដាប្រទេសអាស៊ីកណ្ដាល (កាហ្សាក់ស្ថាន តាជីគីស្ថាន) រុស្ស៊ី និងបណ្តាប្រទេសអឺរ៉ុប។

ក្នុងបរិបទ ដែលតម្លៃសេវាកម្មដឹកជញ្ជូនតាមផ្លូវសមុទ្របានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយតម្លៃដឹកជញ្ជូនតាមផ្លូវអាកាសថ្ងៃនោះ ការដឹកជញ្ជូនតាមផ្លូវដែកកាន់តែទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមនឹងនោះ ពេលវេសាដឹកជញ្ជូនតាមផ្លូវដែកត្រូវបានកាត់បន្ថយជាច្រើន បើប្រៀបធៀបនឹងការដឹកជញ្ជូនតាមផ្លូវសមុទ្រ ហើយមានតម្លៃសមរម្យចំពោះបរិមាណទំនិញច្រើន ព្រមទាំងមានលក្ខណៈស្ថិរភាព និងសុវត្ថិភាព។ ដូច្នេះ ការដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក អាស៊ី-អឺរ៉ុប បានក្លាយទៅជាជម្រើសសមស្របសម្រាប់សហគ្រាសនាំចេញ នាំចូលវៀតណាម និងបណ្ដាប្រទេសក្នុងតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ