ទំនិញវៀតណាមមានសក្ដានុពលជាច្រើន សម្រាប់នាំចេញទៅកាន់ទីផ្សារសហពន្ធរុស្ស៊ី

(VOVWORLD) - វៀតណាមកំពុងជាប់លំដាប់ទី ១ នៃទំហំពាណិជ្ជកម្មជាមួយរុស្ស៊ី ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍៕

ទំនិញវៀតណាមមានសក្ដានុពលជាច្រើន សម្រាប់នាំចេញទៅកាន់ទីផ្សារសហពន្ធរុស្ស៊ី - ảnh 1យោងតាមការព្យាករ តម្រូវការនាំចូលកៅស៊ូវៀតណាមរបស់រុស្ស៊ីនឹងកើនឡើងយ៉ាងខ្លាំង នាពេលខាងមុខ ។ (រូបថត៖ Vu Sinh/ TTXVN)

យោងតាមគយវៀតណាម ចំណូលពាណិជ្ជកម្មនាំចេញសរុបទ្វេភាគីរវាងវៀតណាមនិងសហពន្ធរុស្ស៊ី ក្នុងរយៈពេល១១ខែ ដើមឆ្នាំ២០២១ ឈានដល់ជិត ៥ពាន់លានដុល្លាអាមេរិក កើនឡើងជាង ១២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ ២០២០។

ទំនិញមួយចំនួនដែលមានសមាមាត្រធំបំផុតក្នុងការនាំចេញរបស់វៀតណាមទៅកាន់សហពន្ធរុស្ស៊ី រួមមាន៖ ទូរស័ព្ទគ្រប់ប្រភេទនិងគ្រឿងបន្លាស់ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិចនិងគ្រឿងបន្លាស់ ទំនិញវាយនភ័ណ្ឌ ជាដើម។ បច្ចុប្បន្ន វៀតណាមកំពុងជាប់លំដាប់ទី ១ នៃទំហំពាណិជ្ជកម្មជាមួយរុស្ស៊ី ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ