ទំនួលខុសត្រូវសង្គមរបស់សហគ្រាសចំពោះពលករ

(VOVWORLD) - សិក្ខាសាលាស្តីពីការអនុវត្ត «ទំនួលខុសត្រូវសង្គមនៅសហគ្រាស - តួនាទីនិងការចូលរួមរបស់ពលករ» ត្រូវបានសហព័ន្ធពលករ វៀតណាម សហការជាមួយអង្គការពលកម្មអន្តរជាតិ ( ILO) រៀបចំឡើងក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែកុម្ភៈនៅទីក្រុង Can Tho។
ទំនួលខុសត្រូវសង្គមរបស់សហគ្រាសចំពោះពលករ - ảnh 1 ទំនួលខុសត្រូវសង្គមរបស់សហគ្រាសចំពោះពលករ (រូបថត៖ vov.vn)

តំណាងទាំងអស់ បានផ្តោតសំខាន់លើការពិភាក្សាអំពីបញ្ហាជាច្រើនដូចជា៖ ការរំពឹងរបស់សហភាពអឺរ៉ុប និងការអនុវត្តទំនួលខុសត្រូវក្នុងវិស័យឈើ និងជលផលនៅវៀតណាម  រួមទាំងតួនាទីរបស់អង្គការសហជីពក្នុងការជម្រុញ ទំនួលខុសត្រូវសង្គមរបស់សហគ្រាសជាដើម។ លោក Ngo Duy Hieu អនុប្រធាន សហព័ន្ធពលករវៀតណាមបានមានប្រសាសន៍ថា៖

«ទំនួលខុសត្រូវសង្គមបានក្លាយជាតម្រូវការខាងក្រមសីលធម៌និងជាការងារមានទំនួលខុសត្រូវចំពោះអតិថិជននិងពលករផងដែរ។ ទំនួលខុសត្រូវសង្គមនៅសហគ្រាស នៅពេលអនុវត្តបានល្អនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជននិងពលករ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងការងារ សុខដុមរមនាសង្គម ស្ថេរភាព និងវឌ្ឍនភាពផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ