ទប់ទល់ជាមួយការសាកល្បងដើម្បីបង្កើនប្រសិទ្ធភាពផលប្រយោជន៍ពី EVFTA

(VOVWORLD) -កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ី-អឺរ៉ុប-វៀតណាម (EVFTA)ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មីរវាងវៀតណាមជាមួយប្រទេសសមាជិកសហភាព អឺរ៉ុប (EU)ដែលគ្រោងនឹងមានសុពលភាពចាប់ពីឆ្នាំ២០១៨ខាងមុខ។
ទប់ទល់ជាមួយការសាកល្បងដើម្បីបង្កើនប្រសិទ្ធភាពផលប្រយោជន៍ពី EVFTA - ảnh 1 ទិដ្ឋភាពនៃសិក្ខាសាលា

ទន្ទឹមនឹងអាទិភាពអំពីពន្ធដា EVFTA ក៏បានដាក់ចេញនូវលក្ខខ័ណ្ឌជាក់លាក់ តាមនោះប្រសិនបើគ្មានការត្រៀមពីឥឡូវនោះ ប្រ ហែលជាមុខទំនិញនាំចេញរបស់ វៀតណាមគឺពិបាកទទួលពន្ធអុនគ្រោះ០%។ នេះជាខ្លឹមសារដែលបានលើកយក មកពិភាក្សានៅសិក្ខាសាលា “ពិគ្រោះយោបល់អំពីឥទ្ធិពលរបស់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី EU-វៀតណាម សម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម” ដែលបានរៀប ចំឡើងនាព្រឹកថ្ងៃទី២វិច្ឆិកានៅទីក្រុងហាណូយ។

                យោងតាមលោក Claudio Dordi ប្រធានក្រុមជំនាញការបរទេស EU-MUTRAP ថា EU ជាទីផ្សារមានកម្រិតចំណូលខ្ពស់ ប៉ុន្តែក៏ជាទីផ្សារមានរបាំងអំពី បច្ចេកទេសសម្រាប់ផលិតផលនាំចេញផង ដែរ។ តាមនោះ វៀតណាមត្រូវត្រៀមរៀបចំនិង ដោះស្រាយមុននឹងពេលដែល FTA មានសុពលភាព។

        ក្នុងពេលជាមួយគ្នានោះ លោក Truong Dinh Tuyen អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម វៀតណាមបានលើកច្បាស់ថា ដើម្បីទទួលបានបទដ្ឋានគុណភាពយ៉ាងតឹងរឹងរបស់ EU និងលើកកំពស់លទ្ធភាពប្រកួតប្រជែងនោះ វៀតណាមត្រូវកំណត់នូវមុខទំនិញនាំ ចេញនិងរៀបចំផែនការអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មឧបត្ថម្ភផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ