ទីប្រឹក្សាយោធាអង្គការសហប្រជាជាតិ៖ សកម្មភាពរបស់កង​វិស្វកម្ម​លេខ ២ វៀតណាម​លើសពីការរំពឹងទុករបស់អង្គការសហប្រជាជាតិ

(VOVWORLD) - អញ្ជើញទៅទស្សនានិងធ្វើការនៅបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ (អ.ស.ប) នៅតំបន់ Abyei (Abyei UNISFA) ឧត្តមសេនីយ៍ឯក Birame Diop ទីប្រឹក្សាយោធាអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃប្រតិបត្តិការរបស់កងវិស្វកម្មលេខ២ វៀតណាម។
ទីប្រឹក្សាយោធាអង្គការសហប្រជាជាតិ៖ សកម្មភាពរបស់កង​វិស្វកម្ម​លេខ ២ វៀតណាម​លើសពីការរំពឹងទុករបស់អង្គការសហប្រជាជាតិ - ảnh 1គណៈបញ្ជាការកងវិស្វកម្មបានទទួលស្វាគមន៍ និងធ្វើការជាមួយបេសកកម្មរបស់អង្គការសហប្រជាជាតិ។ រូបថត៖ qqdnd.vn

ចាប់តាំងពីត្រូវបានដាក់ពង្រាយទៅកាន់តំបន់មក កងវិស្វកម្មលេខ ២ របស់វៀតណាមបានអនុវត្តយ៉ាងសកម្មនូវប្រតិបត្តិការជួយឧបត្ថម្ភប្រជាជនក្នុងតំបន់ដូចជា៖ កសាងបន្ទប់រៀន ជួសជុលតុកៅអី បង្រៀន បញ្ចាំងភាពយន្តសម្រាប់កុមារ ប្រយុទ្ធប្រឆាំងនឹងទឹកជំនន់ ធ្វើទូក ណែនាំឲ្យប្រជាជនធ្វើវប្បកម្ម និងពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃសម្រាប់ប្រជាជន។

ឧត្តមសេនីយ៍ឯក Birame Diop បានវាយតម្លៃថា ទោះបីមានការលំបាកនិងខ្វះខាតមូលដ្ឋានសម្ភារៈក៏ដោយ ប៉ុន្តែកងវិស្វកម្មលេខ ២ វៀតណាមបានបំពេញភារកិច្ចលើសពីការរំពឹងទុករបស់អង្គការសហប្រជាជាតិ។ ឧត្តមសេនីយ៍ឯក Birame Diop បានស្នើថា នាពេលខាងមុខ កងវិស្វកម្មលេខ ២ វៀតណាមបន្តធ្វើឱ្យប្រសើរឡើងនូវខ្សែផ្លូវសំខាន់ បើកផ្លូវល្បាត និងត្រួតពិនិត្យថ្មីក្នុងសុមត្ថភាពដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនោះ អនុវត្តគម្រោងជំរុំឆ្លាតវៃ (Smart camp) ជួយដល់អង្គភាពទ័ពនៃបណ្តាប្រទេសដែលឈរជើងនៅតំបន់បេសកកម្ម UNISFA៕

ប្រតិកម្មទៅវិញ

ផ្សេងៗ