ទុយនេស៊ី និង EU ចុះហត្ថលេខាលើទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអំពីសេដ្ឋកិច្ច និងគោលនយោបាយទេសន្តរប្រវេសន៍

(VOVWORLD) - ប្រទេសទុយនីស៊ី សហភាពអឺរ៉ុប (EU) និងទុយនីស៊ីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកម្រិត "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" ស្តីពីការប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍មិនស្របច្បាប់ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។
ទុយនេស៊ី និង EU ចុះហត្ថលេខាលើទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអំពីសេដ្ឋកិច្ច និងគោលនយោបាយទេសន្តរប្រវេសន៍ - ảnh 1មន្ត្រីសហភាពអឺរ៉ុប និងទុយនីស៊ី ក្នុងពិធីចុះហត្ថលេខា។ រូបថត៖ Euronews

កាលពីម្សិលមិញ (ថ្ងៃទី ១៦ ខែកក្កដា) នៅទីក្រុងទុយនីស ប្រទេសទុយនីស៊ី សហភាពអឺរ៉ុប (EU) និងទុយនីស៊ីបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកម្រិត "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" ស្តីពីការប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍មិនស្របច្បាប់ និងអភិវឌ្ឍន៍សេដ្ឋកិច្ច។ កិច្ចព្រមព្រៀងនេះត្រូវបាននាំចេញ ក្រោយពីការចរចាជាច្រើនសប្តាហ៍រវាងទីក្រុងទុយនីស និងទីក្រុងប្រ៊ុចសែល រួមមានកញ្ចប់ជំនួយថវិកាចំនួន ១៥០ លានអឺរ៉ូ និងកញ្ចប់ទឹកប្រាក់ចំនួន ១០៥ លានអឺរ៉ូ ដើម្បីគ្រប់គ្រងទេសន្តរប្រវេសន៍សម្រាប់ឆ្នាំនេះ។ លើសពីនេះទៀត នៅរដូវក្តៅ EU គ្រោងនឹងផ្តល់នាវា រ៉ាដាចល័ត កាមេរ៉ាឃ្លាំមើល និងយានជំនិះដល់ទុយនេស៊ី ដើម្បីជួយប្រទេសនេះពង្រឹងការគ្រប់គ្រងព្រំដែនសមុទ្រ និងនៅលើដីគោក។

ទុយនីស៊ី ជាប្រទេសដែលមានផ្នែកខ្លះនៃឆ្នេរសមុទ្រមានចំងាយពីកោះ Lampedusa របស់អ៊ីតាលីតិចជាង ១៥០ គីឡូម៉ែត្របានកត់សម្គាល់ករណីឆ្លងសមុទ្រខុសច្បាប់របស់ជនទេសន្តរប្រវេសន៍ភាគច្រើនពីបណ្តាប្រទេសអាហ្វ្រិកទៅកាន់ប្រទេសអ៊ីតាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ