ទួរគីចាប់ខ្លួនមុខសញ្ញា ចំនួន ៩ នាក់ពីបទជាប់ទាក់ទិនដល់ការវាយប្រហារដោយគ្រាប់បែកនៅទីរួមស្រុក Reyhali

(VOVworld) – នាថ្ងៃទី ១២ ឧសភា ឧបនាយករដ្ឋមន្ត្រីទួរគី លោក Besir Atalay បានឲ្យដឹង
ថា៖ មុខសញ្ញា ចំនួន ៩ នាក់ ជាជនទួរគីត្រូវបានចាប់ខ្លួន ពីបទជាប់ ទាក់ទិនដល់ការវាយ
ប្រហារដោយគ្រាប់បែកបង្ហូឈាមនៅទីរួមស្រុក Reyhali ជិតនឹងតំបន់ព្រំដែនជាមួយស៊ីរី ដែលធ្វើឲ្យមនុស្សចំនួន ៤៦ នាក់ ត្រូវស្លាប់និង ១០០ នាក់ រងរបួស។ រដ្ឋមន្ត្រី្កក្រសួង
មហាផ្ទៃទួរគី លោក Muammer Guler បានឲ្យដឹង​ថា៖ មេគំនិតនៃការវាយប្រហារពោល
ខាងលើក៏ត្រូវបានចាប់ឃុំខ្លួន ផងដែរ។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសទួរគី លោក
Ahmet Davutoglu បានចាត់ទុកថា៖ បណ្ដាជនសង្ស័យពោលខាងលើប្រហែលជាដែល
បានដំណើរការវាយប្រហារនៅទីក្រុង Banias​ នៅស៊ីរី ក្នុងរយៈពេល ១ សប្តាហ៍កន្លងមក ដែលធ្វើឲ្យមនុស្សចំនួន ៦២ នាក់​ត្រូវស្លាប់។​ នាថ្ងៃទី ១១ ឧសភា ឧបនាយករដ្ឋមន្ត្រីទួរគី
លោក Atalay បានឲ្យដឹងថា៖ តាមរយៈការសើបអង្គេត ការវាយប្រហារដោយគ្រាប់បែក
នេះ ទាក់ទិនដល់ស្ថាប័ន្ធចារកម្មរបស់ស៊ីរី។ ប៉ុន្តែ Damascus បានបដិសេធការចោទ ប្រកាន់ពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ