ទួរគីច្រានចោលការចោទប្រកាន់ពីការធ្វើរដ្ឋប្រហារដោយខ្លួនឯង

ទួរគីច្រានចោលការចោទប្រកាន់ពីការធ្វើរដ្ឋប្រហារដោយខ្លួនឯង - ảnh 1
អ្នកនាំពាក្យរបស់ប្រធានាធិបតីទួរគីលោក Ibrahim Kalin (រូបថត៖turkiyegazetesi.com.tr)

(VOVworld) - នាថ្ងៃទី១៩ កក្កដា អ្នកនាំពាក្យរបស់ប្រធានាធិបតីទួរគីលោក
Ibrahim Kalin បានច្រានចោលនូវការចោទប្រកាន់ថា ការធ្វើរដ្ឋប្រហារមិនទទួលបាន
ជោគជ័យនៅប្រទេសនេះកាលពីចុងសប្ដាហ៍មុន ត្រូវបានរៀបចំឡើងដោយខ្លួនឯង
ដើម្បីប្រធានាធិបតីលោក Recep Tayyip Erdogan ពង្រឹងអំណាច។នាថ្ងៃដដែល
ទីភ្នាក់ងារសារព័ត៌មានជាតិ Anadolu បានផ្សាយថា ទួរគីបានសំណូមពរឲ្យប្រធាន
មហាវិទ្យាល័យជិត១ពាន់៦រយនាក់នៃសាកលវិទ្យាល័យនានា លាលែងពីតំណែង
ដោយសារត្រូវសង្ស័យថាមានការទាក់ទិនដល់ការធ្វើរដ្ឋប្រហារពោលខាងលើ។
ក្រសួងអប់រំទួរគីក៏បានប្រកាសថា បុគ្គលិកជាង១ហ្មឺន៥ពាន់នាក់នៃផ្នែកនេះក៏ត្រូវ
បានផ្អាកពីការងារ ហើយសមត្ថកិច្ចកំពុងអនុវត្តន៍ការស៊ើបអង្កេត។
នាថ្ងៃដដែល អង្គការសង្កេតការណ៍នឹងទូរទស្សន៍មួយបានឲ្យដឹងថា មជ្ឈដ្ឋាន
មន្ត្រី ទួរគីបានដកលិខិតធ្វើសកម្មភាពរបស់វិទ្យុសម្លេងនិងស្ថានីយ៍ទូរទស្សន៍ទាំង
អស់ដែលមានការទាក់ទិនដល់បុព្វជិត Fethullah Gulen ជាអ្នកដែលអង់ការ៉ាចាត់
ទុកថា ឈរនៅពីក្រោយការធ្វើរដ្ឋប្រហារនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ