ទួរគីត្រៀមរៀបចំពិភាគ្សាអំពីខ្លឹមសារថ្មីក្នុងការចរចារចូលរួម EU

ទួរគីត្រៀមរៀបចំពិភាគ្សាអំពីខ្លឹមសារថ្មីក្នុងការចរចារចូលរួម EU - ảnh 1
រដ្ឋមន្រ្តីការបរទេសទួរគីលោក Mevlut Cavusoglu (រូបថត៖somaliupdate.com)

(VOVworld) - មជ្ឈដ្ឋានមន្ត្រីទួរគីបានអះអាងថា ថ្ងៃទី៣០ មិថុនាខាងមុខនេះនឹង
បើកជំពូកថ្មីក្នុងដំណើរការចរចារចូលរួមសហភាពអឺរ៉ុប (EU) នាចំពេលវេលាដែល
 EU សន្យាថា អនុវត្តន៍ការលើកលែងទិដ្ឋាការធ្វើដំណើរក្នុងប្លុក Schegen សំរាប់ពល
រដ្ឋទួរគី។រដ្ឋមន្រ្តីការបរទេសទួរគីលោក Mevlut Cavusoglu នាថ្ងៃទី ២៣ មិថុនា បាន
ឲ្យដឹងថា លោកនឹងទៅកាន់ទីក្រុងព្រុចស៊ែល ប្រទេសប៊ែល ហ្សិកដើម្បីជួបពិភាគ្សា
ជាមួយអនុប្រធានគណៈកម្មាធិការអឺរ៉ុបលោក Frans Timmermans អំពីបញ្ហានេះ។
រដ្ឋមន្រ្តីលោក Cavusoglu បានសង្កត់ធ្ងន់ថា ទួរគីក៏ មានគោលចំណងបន្តពិភាគ្សា
អំពីការលើកលែងទិដ្ឋាការ ប៉ុន្តែ EU ត្រូវគោរព រាល់ការសន្យាមុននោះជាមួយ
អង់ការ៉ា។តាមលោកថា ក្នុងស្ថានភាពនាបច្ចុប្បន្ន ទួរគីកំពុងប្រឈមមុខ នឹងរលក
អំពើហឹង្សាក្នុងជំលោះជាមួយជន Kurd ដូច្នេះ ហើយមិនអាចធ្វើវិសោធនកម្មនូវ
ច្បាប់ប្រឆាំងភេរវកម្មតាមសំណូមពររបស់ EU បានទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ