ទួរគីនិងអ៊ីស្រាអែលឆ្ពោះទៅការធ្វើប្រក្រតីទំនាក់ទំនង

ទួរគីនិងអ៊ីស្រាអែលឆ្ពោះទៅការធ្វើប្រក្រតីទំនាក់ទំនង - ảnh 1
ស្ដបរំលឹកវិញ្ញាណក្ខ័ន្ទជនរងគ្រោះនៅលើនាវា Mavi Marmara នៅកំពង់ផែ Gaza City
 (រូបថត៖AFP/TTXVN)

(VOVworld) - មន្ត្រីទួរគីមួយរូបនាថ្ងៃទី១៦ កុម្ភៈ បានឲ្យដឹងថា ប្រទេសនេះនិង
អ៊ីស្រាអែលជិតនឹងទទួលបានកិច្ចព្រមព្រៀងប្រក្រតីទំនាក់ទំនងក្រោយរយៈពេល
៥ឆ្នាំ។ទួរគីធ្លាប់ជាសម្ព័ន្ធមិត្តសំខាន់របស់អ៊ីស្រាអែលនៅក្នុងតំបន់រហូតដល់ពេល
ទំនាក់ទំនងរវាងប្រទេសទាំងពីរបែកបាក់ក្រោយពីពេលទាហានអ៊ីស្រាអែលវាយ
 ប្រហារនាវាសង្គ្រោះ Mavi Marmara របស់ទួរគីដែលកំពុងធ្វើដំណើរទៅ Gaza កាល
ពីឆ្នាំ២០១០ បណ្ដាលឲ្យមនុស្សជាច្រើនស្លាប់ ក្នុងនោះមានសកម្មជនទួរគី១០
នាក់។នាឆ្នាំ២០១៣ អ៊ីស្រាអែលបានប្រកាសសុំទោសជាផ្លូវការអំពីរឿងហេតុ
នេះ ព្រមទាំងប្រកាសថា នឹងសងជំងឺចិត្តសំរាប់ជនរងគ្រោះ។នាខែធ្នូ ឆ្នាំ២០១៥
 ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាននិយាយដល់ការធ្វើប្រក្រតី
ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយចាត់ទុកថា ប្រការនេះនឹងនាំមកនូវផល
ប្រយោជន៍សំរាប់តំបន់មជ្ឈឹមបូព៌ាទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ