ទួរគីបិទទ្វារមូលដ្ឋានទ័ពជើងអាកាសរបស់ NATO

ទួរគីបិទទ្វារមូលដ្ឋានទ័ពជើងអាកាសរបស់ NATO - ảnh 1
មូលដ្ឋាន ទ័ពជើងអាកាស Incirlik នៅតំបន់ភាគអាគ្នេយ៍ទួរគី (រូបថត៖AFP/TTXVN)

(VOVworld) - ទួរគីនាថ្ងៃទី៣១ កក្កដា បានបិទទ្វារជាបណ្ដោះអាសន្នមូលដ្ឋាន
ទ័ពជើងអាកាស Incirlik នៅតំបន់ភាគអាគ្នេយ៍ប្រទេសនេះ ដោយសារព្រួយបារម្ភថា
 នឹងកើតមានឡើងការធ្វើរដ្ឋប្រហារថ្មីមួយ។
មូលដ្ឋានសឹក Incirlik នាបច្ចុប្បន្នត្រូវបាន NATO ប្រើប្រាស់ដើម្បីរួមជាមួយ
សម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិក អនុវត្តន៍ការវាយប្រហារតាមជើងអាកាស
តម្រង់ទៅលើគោលដៅនៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅស៊ីរីនិងអ៊ីរ៉ាក់។
ក្រោយពីពេលកើតមានការធ្វើរដ្ឋប្រហារនារាត្រីថ្ងៃទី១៥ កក្កដា កន្លងមក ទួរគី
បានបិទទ្វារជាបណ្ដោះអាស្នមូលដ្ឋាននេះដោយសារព្រួយបារម្ភថា យន្តហោះ
ចម្បាំងនៅទីនេះអាចត្រូវបានទន្ទ្រានកាន់កាប់ដោយកងកម្លាំងធ្វើ រដ្ឋប្រហារ។ប៉ុន្តែ
 មួយថ្ងៃក្រោយនោះ មូលដ្ឋាននេះបានបើកឡើងវិញដើម្បី បម្រើឲ្យការវាយប្រហារ
តាមជើងអាកាសរបស់អាមេរិកប្រឆាំងនឹង IS ប៉ុន្តែទួរគី នៅត្រួតពិនិត្យយ៉ាងហ្មត់
ចត់លើបម្រែបម្រួលទាំងអស់ក្នុងមូលដ្ឋានសឹកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ