ទួរគីបន្សាបឧបករណ៍ផ្ទុះនៅជិតស្ថាប័នរដ្ឋាភិបាល

ទួរគីបន្សាបឧបករណ៍ផ្ទុះនៅជិតស្ថាប័នរដ្ឋាភិបាល - ảnh 1
កន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកមួយនៅទួរគី (រូបថត៖AP)

(VOVworld) - ប្រភពព័ត៌មានសន្តិសុខទួរគីនាថ្ងៃទី១៨ មិនា បានឲ្យដឹងថា អ្នកជំនាញ
ការដោះមីននៃប្រទេសនេះបានបន្សាបឧបករណ៍ផ្ទុះមួយដែលបានដាក់ក្នុងរថយន្ត
ចតនៅជិតស្ថាប័នរដ្ឋាភិបាលនៅទីរួមស្រុក Hani ខេត្ត Diyarbakir ភាគខាងត្បូង
ប្រទេសនេះ ដែលជាតំបន់មានជន Kurd​ ជាច្រើនរស់នៅ។នាពេល ថ្មីៗនេះ ស្ថាន
ភាពសន្តិសុខនៅទួរគីមានបម្រែបម្រួលដ៏ស្មុគស្មាញ។ក្នុង ត្រឹមរយៈពេល៥ខែកន្លង
ទៅតែប៉ុណ្ណោះ បានកើតឡើងការវាយប្រហារចំនួន៣លើក តម្រង់ទៅលើរដ្ឋធានី
អង់ការ៉ា ក្នុងនោះមានការវាយប្រហារភេរវកម្មបណ្ដាលឲ្យ មនុស្សស្លាប់ជាច្រើន
បំផុតក្នុងប្រវត្តិសាស្ត្រទួរគីនាថ្ងៃទី១០ តុលា ឆ្នាំ២០១៥ ដែលបណ្ដាលឲ្យមនុស្ស
១០០នាក់ស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ