ទួរគីព្រមានអាល្លឺម៉ង់អំពីច្បាប់ថ្កោលទោសការសម្លាប់រង្គាលប្រជាពលរដ្ឋ Armernia


ទួរគីព្រមានអាល្លឺម៉ង់អំពីច្បាប់ថ្កោលទោសការសម្លាប់រង្គាលប្រជាពលរដ្ឋ Armernia  - ảnh 1
ទួរគីព្រមានអាល្លឺម៉ង់អំពីច្បាប់ថ្កោលទោសការសម្លាប់រង្គាលប្រជាពលរដ្ឋ Armernia (Image: VNA)

(VOVworld) – នាថ្ងៃទី ៣១ ឧសភា ប្រធានាធិបតីទួរគី លោក Recep Tayyip
Erdogan បានព្រមានថា៖ ការដែលរដ្ឋសភាអាល្លឺម៉ង់អនុម័តលើគំរោងច្បាប់
ដែលហៅការសម្លាប់រង្គាលប្រជាពលរដ្ឋ Armenia នាឆ្នាំ ១៩១៥ គឺឧក្រិតកម្ម
ការប្រល័យ​ពូជសាសន៍ នឹងធ្វើមហន្តរាយទៅលើទំនាក់ទំនងរវាង Ankara
និងបែកឡាំងលើគ្រប់វិស័យ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មានមុនពេល
ដំណើរទស្សនកិច្ចនៅទ្វីបអាហ្រ្វិក ប្រធានាធិបតី  Erdogan បានថ្កោលទោស
អ្នកដែលខំប្រឹងប្រែងស្វែងរករបៀបបំភ័ន្ធអាល្លឺម៉ង់អំពីបណ្ដារឿងហេតុឆ្នាំ
១៩១៥។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីការចរចារ
តាមទូរស័ព្ទរវាងប្រធានាធិបតីទួរគី លោក Erdogan ជាមួយអធិកាបតីអាល្លឺ
ម៉ង់ លោកស្រី​ Angela Merkel ស្តីពីកិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុបនិងទួរគី
អំពីដំណោះស្រាយវិបត្តិជនអន្តោប្រវេសន៍នៅអឺរ៉ុប។ ក្នុងនោះ លោក Erdogan
 បានសម្តែងនូវការព្រួយបារម្ភចំពោះគំរោងច្បាប់ពោលខាងលើ។ តាមផែនការ
 នាខែមិថុនានេះ រដ្ឋសភាអាល្លឺម៉ង់នឹងបោះឆ្នោតអនុម័តលើគំរោងច្បាប់ដែល
ចាត់ទុកការសម្លាប់រង្គាលប្រជាពលរដ្ឋ Armenia ចំនួន ១ លាន ៥ សែន នាក់
ពីសម័យ ចក្រភព Ottoman  គឺឧក្រិតកម្មប្រល័យពូជសាសន៍ ដែលរដ្ឋាភិបាល
ទួរគីបដិសេធទាំងស្រុង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ