ទួរគីរកឃើញភស្តុតាងនៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតដែលទាក់ទងនឹង ករណីអ្នកកាសែតបាត់ខ្លួន

(VOVWORLD) -ប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមបូព៌ាបានជូនដំណឹងថា រដ្ឋអាជ្ញាទួរគីបានរកឃើញភ័ស្តុតាងដ៏សំខាន់ ក្នុងដំណើរការឆែកឆេរស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីតនាថ្ងៃទី ១៥ ខែតុលា នៅទីក្រុងអ៊ីស្តង់ប៊ុល ដែកពាក់ព័ន្ធនឹងការស៊ើបអង្កេតអ្នកកាសែត Jamal Khashoggi ដែលបាត់ខ្លួន។ 

កាណាល់ Al Jazeera បានឲ្យដឹងថាអាជ្ញាធរទួរគីបានរកឃើញភ័ស្តុតាង អំពីភាព "ច្របូកច្របល់" នៅខាងក្នុង ស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីត។ នេះជាការរកឃើញដ៏សំខាន់ក្នុងដំណើរការស៊ើបអង្កេតលើករណីនេះ។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា មជ្ឈដ្ឋានមន្ត្រីទួរគី មានខ្សែអាតថតសម្លេង ដែលបានសរឲ្យឃើញថា អ្នកកាសែត Khashoggi ត្រូវសម្លាប់នៅខាងក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងអ៊ីស្តង់ប៊ុល។ កាណាល់ ទូរទស្សន៍ CNN របស់អាមេរិកបានដកស្រង់ប្រភពព័ត៌មានបានឲ្យដឹងថា អារ៉ាប៊ីសាអូឌីតកំពុងរៀបចំរបាយការណ៍មួយ ដោយទទួលស្គាល់ថាការស្លាប់របស់អ្នកការសែត Jamal Khashoggi នៃប្រទេសខ្លួន គឺជាលទ្ធផលនៃការសួរចម្លើយ ក្នុងដំណើរការចាប់ពង្រត់ដោយចេតនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ