ទួរគីស្នើរឲ្យអាមេរិកធ្វើបត្យាប័ន្ធជាផ្លូវការចំពោះបុព្វជិត Gulen

ទួរគីស្នើរឲ្យអាមេរិកធ្វើបត្យាប័ន្ធជាផ្លូវការចំពោះបុព្វជិត Gulen  - ảnh 1
ទួរគីស្នើរឲ្យអាមេរិកធ្វើបត្យាប័ន្ធជាផ្លូវការចំពោះបុព្វជិត Gulen (VNA)


(VOVworld) – នាថ្ងៃទី ២៣ សីហា ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា៖
ទួរគីបានស្នើរជាផ្លូវការប្រទេសនេះធ្វើបត្យាប័ន្ធបុព្វជិត Fethullah Gulen ប៉ុន្តែ
 មូលហេតុនៃសេចក្តីសម្រេចនេះមិនទាក់ទិនដល់ការធ្វើរដ្ឋប្រហារមិនសម្រេច
 នាខែកក្កដាកន្លងទៅនៅឡើយទេ។ ថ្លែងមតិនៅសន្និសីទកាសែតនៅវ៉ាស៊ីន
តោន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Mark Toner បានឲ្យដឹង
ថា៖ មូលហេតុដែល Ankara ស្នើរឲ្យអាមេរិកធ្វើបត្យាប័ន្ធទាក់ទិនដល់បញ្ហា
ផ្សេងទៀត ដោយមិនជូនដំណឹងលំអិតឡើយ។ មជ្ឈដ្ឋានមន្ត្រីទួរគីបានស្នើរ
ឲ្យអាមេរិកជាច្រើនលើកជាច្រើនសារអំពីការធ្វើបត្យាប័ន្ធបុព្វជិតឥស្លាមនេះ
ទៅកាន់ទួរគីដើម្បីបំរើការធ្វើស៊ើបអង្គេត។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួរគី លោក  
Bekir Bozdag បានព្រមានថា៖ ទំនាក់ទំនងរវាងទួរគីនិងអាមេរិកនឹងរង
ឥទ្ធិពលអាក្រក់ ប្រសិន បើ បុព្វជិត Gulen មិនត្រូវបានធ្វើបត្យាប័ន្ធទៅ
កាន់ទួរគីទេ។ ប៉ុន្តែ វ៉ាស៊ីនតោននៅ អះអាងថា៖ ការងារនេះនឹងត្រូវបាន
អនុវត្តតាមច្បាប់របស់អាមេរិក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ