ទិវាទេសចរណ៍អនឡាញ ឆ្នាំ ២០១៩ ដោយប្រធានបទ "និន្នាការនៃ ទេសចរណ៍​អនឡាញ"

(VOVWORLD) -លោក Timothy Hughes អគ្គនាយករងទទួលបន្ទុកការអភិវឌ្ឍសហគ្រាសនៃពិសេស ក្រុមហ៊ុន Agoda នឹងចែករំលែកអំពីចក្ខុវិស័យ និងបទពិសោធន៏របស់ Agoda ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក៏ដូចជារាល់គោលដៅនាពេលអនាគតរបស់ Agoda នៅទីផ្សារវៀតណាម។

នាថ្ងៃទី ២៦ ខែមិថុនា ខាងមុខ នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមន៍ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមនឹងរួមសហការជាមួយសម្ព័ន្ធសមាគមទេសចរណ៍វៀតណាម រៀបចំ ទិវាទេសចរណ៍អនឡាញ ឆ្នាំ ២០១៩។ ព្រឹត្តិការណ៍នេះ នឹងទាក់ទាញការចូលរួមរបស់ វាគ្មិនចំនួន ២០ រូបមកពីស្ថានប័នគ្រប់គ្រងរដ្ឋ សម្ព័ន្ធសមាគម សហគ្រាសលើវិស័យទេសចរណ៍ និងបច្ចេកវិទ្យាជាតិ និងអន្តរជាតិនានា។

ដោយផ្តោតទៅលើប្រធានបទ "និន្នាការនៃ ទេសចរណ៍អនឡាញ" នោះ បណ្ដាវាគ្មិននឹងពិភាក្សាអំពីប្រធានបទចំនួន ៤ គឺ៖ ទេសចរណ៍អនឡាញ ភ្ញៀវទេសចរអនឡាញ បណ្ដាសេវាកម្មជួយសម្រូលទេសចរណ៍អនឡាញ និងប្រភពធនធានមនុស្សសម្រាប់ទេសចរណ៍អនឡាញ។ លោក Timothy Hughes អគ្គនាយករងទទួលបន្ទុកការអភិវឌ្ឍសហគ្រាសនៃពិសេស ក្រុមហ៊ុន Agoda នឹងចែករំលែកអំពីចក្ខុវិស័យ និងបទពិសោធន៏របស់ Agoda ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក៏ដូចជារាល់គោលដៅនាពេលអនាគតរបស់ Agoda នៅទីផ្សារវៀតណាម។ លើសពីនេះទៀតបណ្ដាសហគ្រាសខ្នាតធំ ក្នុងស្រុក និងអន្តរជាតិ ដែលធ្វើអាជីវកម្មលើវិស័យទេសចរណ៍ដូចជា Tiktok, Visa, Vietjet Air, Traveloka, Tripi, ezCloud, Novaon, EMS, Sapo, Napas, Fado, Netco ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ