ទិវាបុណ្យមជ្ឈដ្ឋានជនវ័យក្មេងបរិចាកឈាម២០១២។

ទិវាបុណ្យមជ្ឈដ្ឋានជនវ័យក្មេងបរិចាកឈាម២០១២។ - ảnh 1
ទិវាបុណ្យមជ្ឈដ្ឋានជនវ័យក្មេងបរិចាកឈាម២០១២។


       VOV-នាព្រឹកថ្ងៃទី២៦សីហា នៅក្រុងហាណូយ សមាគមយុវជនចលនា​បរិចាកឈាមហាណូយបានសហការជាមួយវិទ្យាស្ថានឈាមវិទ្យា-បរិចាក
ឈាម​មជ្ឈឹមបានរៀបចំ “ទិវាបុណ្យមជ្ឈដ្ឋានជនវ័យក្មេងបរិចាកឈាម២០១២”
ជាមួយ​សារ “ខ្ញុំមោទនៈភាព-ខ្ញុំជាជនជាតិវៀតណាម”។ ទិវាមហោស្រពបាន
ទាក់ទាញ​មិត្តវ័យក្មេងជាច្រើនជាមួយបណ្ដាសកម្មភាពផុលផុសនិងមាន
អត្ថន័យ។ Nguyen Thi Mai Hanh និស្សិតមហាវិទ្យាល័យឧសថហាណូយបាន
ឲ្យដឹងថា៖

        “កម្មវិធីនេះខ្ញុំឃើញអស្ចារ្សណាស់ បណ្ដាសកម្មភាពមានអត្ថន័យ បណ្ដា​
ល្បែង​លេងកំសាន្តនិងមានសកម្មភាពបរិចាកឈាមនិងរាំជាពុកទៀត។​ក្រោយ​ពេលបានបរិចាកឈាមខ្ញុំសប្បាយពីព្រោះយើងធ្វើបានប្រការមានប្រយោជន៍។ ខ្ញុំឃើញស្មារតីនិងទឹកចិត្តរបសសបណ្ដាមិត្តវ័យក្មេងអស្ចារ្សណាស់។”

        នេះជាលើកទី៣ “ទិវាបុណ្យមជ្ឈដ្ឋានជនវ័យក្មេងបរិចាកឈាម”​ ត្រូវបាន​
រៀបចំ សំដៅអះអាងមោទនៈភាពរបស់ជំនាន់វ័យក្មេងមានចរន្តឈាមវៀតណាម​ក្នុងខ្លួនក៏ដូចជាអះអាងការទទួលខុសត្រូវចំពោះសកម្មភាពបរិចាកឈាម
សង្គ្រោះមនុស្ស។ ប្រធានវិទ្យាស្ថានឈាមវិទ្យានិងបរិចាកឈាមមជ្ឈឹម Nguyen
Anh Tri បានឲ្យដឹងថា៖

       “ទិវាបុណ្យបរិចាកឈាមនេះស្ថិតក្នុងបណ្ដាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំ ជាប្រចាំឆ្នាំដូចជាពិធីបុណ្យ Xuan Hong ដំណក់ផ្កាឈូបរំលឹកគុណ ជាដើម។ ខ្ញុំឃើញថាកម្មវិធីទទួលបានជោគជ័យណាស់ តាំងពីព្រលឹមបានមានជនប្រមាណ​៣ពាន់នាក់ចុះឈ្មោះបរិចាកឈាម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ