ទ្វីបអាស៊ីអំណរបុណ្យតេតតាមច័ន្ទកតិ២០១៤

(VOVworld)-នាយប់ថ្ងៃទី៣០មករា ការបាញ់កាំជ្រួចផ្កា និងសកម្មភាពអំណរឆ្នាំថ្មី
បានប្រព្រឹត្តទៅដ៏ផុលផុសនៅប្រទេសជាច្រើនលើទ្វីបអាស៊ី។ លើវិថីរបស់ទីក្រុងប៉េ
កាំងនិងខេត្តទីក្រុងជាច្រើនរបស់ចិន​ បរិយាកាសនៃពិធី បុណ្យបានរីករាលដាល
ដោយសកម្មភាពសិល្បៈជាច្រើន។ នៅហុងកុង (ចិន) ក៏បានកើតមានឡើងពិធី
ទទួលឆ្នាំថ្មីដោយពិធីបុណ្យដង្ហែក្បួន ស្តីអំពី “រាត្រីអន្តរជាតិ”។

ទ្វីបអាស៊ីអំណរបុណ្យតេតតាមច័ន្ទកតិ២០១៤ - ảnh 1
Chinatown ទទួលបុណ្យតេតច័ន្ទគតិ (រូបថតៈ AsiaRooms)

        ដោយមានប្រជាជន មានដើមកំណើតចិនប្រមាណ៧០% ពិធីបុណ្យតេត ប្រពៃណីជាព្រឹត្តការណ៍១ក្នុងចំណោមព្រឹត្តការណ៍លេចធ្លោបំផុតនៅសឹង្ហបុរី។ នៅ
Chinatown (ទីប្រជុំជនរបស់ជនជាតិចិន) មានប្រជាជននិងភ្ញៀវអន្តរជាតិ ចំនួន
១៥ម៉ីននាក់បានជួបជុំគ្នានៅទីនេះ ដើម្បីទស្សនាការបាញ់កាំជ្រួចផ្ការក្នុងរាត្រីឆ្លង
ចូលឆ្នាំថ្មី។

        នៅប្រទេសមួយចំនួនទៀតដែលមានជនអាស៊ីរស់នៅដូចជាអាមេរិក
កាណាដា​ បារាំង និងអាល្លឺម៉ង គឺអ៊ូអរដោយបរិយាកាសបុណ្យតេត ជាមួយនឹង
ទំនៀមទំលាបរបស់ជនជាតិទ្វីបអាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ