ទិវាស្វែងយល់វៀតណាម៖ឱកាសដើម្បីមិត្តភក្ដិអន្តរជាតិយល់ច្រើនជាងអំពីទឹកដី មនុស្សវៀតណាម

(VOVworld) - ទិវាស្វែងយល់វៀតណាមគឺជាឱកាសដើម្បីមិត្តភក្ដិអន្តរជាតិស្វែងយល់
អំពីប្រវត្តិសាស្ត្រ វប្បធម៌ សេដ្ឋកិច្ច សង្គមក៏ដូចជាប្រព័ន្ធនយោបាយរបស់វៀតណាម
ផងដែរ។ប្រការនេះត្រូវបានឯកអគ្គរដ្ឋទូត Pham Thanh Chau ប្រធាននាយកដ្ឋាន
ទទួលបន្ទុកវប្បធម៌កិច្ចការបរទេសនិងបណ្ដាបញ្ហា UNESCO នៃក្រសួងការបរទេស
វៀត ណាមបានសង្កត់ធ្ងន់នៅទិវាស្វែងយល់អំពីវៀតណាម ដែលបានប្រព្រឹត្តទៅ
នាថ្ងៃទី១៩ ឧសភានៅរដ្ឋធានីហាណូយ។ឯកអគ្គរដ្ឋទូត Pham Thanh Chau បាន
អះអាងថា សមាជិកទាំងឡាយនៃអង្គទូតបរទេសដើរតួនាទីដ៏សែនសំខាន់ក្នុងការ
អនុវត្តគោល នយោបាយកិច្ចការបរទេសរបស់វៀតណាម។

“នេះជាលើកដំបូងដែលក្រសួងការបរទេសវៀតណាមរៀបចំព្រឹត្តិការណ៍នេះ ហើយត្រូវបានអង្គទូតនៃប្រទេសនានាគាំទ្រយ៉ាងខ្លាំងក្លា។យើងខ្ញុំគិតថាអង្គទូត បរទេសដើរតួនាទីដ៏សែនសំខាន់ក្នុងជោគជ័យទាំងឡាយនៃការងារកិច្ចការ បរទេសរបស់វៀតណាមនាពេលកន្លងទៅ ដោយសារគេជាតំណាងរបស់ប្រទេស នានាជាមិត្តភក្ដិរបស់វៀតណាមនៅទីក្រុងហាណូយ”។
ទិវាស្វែងយល់វៀតណាម៖ឱកាសដើម្បីមិត្តភក្ដិអន្តរជាតិយល់ច្រើនជាងអំពីទឹកដី មនុស្សវៀតណាម - ảnh 1

បណ្ដាតំណាងអន្តរជាតិសុទ្ធតែវាយតំលៃខ្ពស់ចំពោះការផ្ដើមគំនិតរៀបចំ “ទិវា ស្វែងយល់វៀតណាម” ហើយអះអាងថានេះជាសកម្មភាព១ដ៏វិជ្ជមានសំរាប់ ការងារការទូតរបស់គេនាអនាគត។ឯកអគ្គរដ្ឋទូត Mozambique ប្រចាំនៅវៀត
ណាមលោក Gamiliel Munguambe បានឲ្យដឹងថា៖

“បើទោះបីជាខ្ញុំរស់នៅវៀតណាមបាន៣ឆ្នាំហើយក្ដី ប៉ុន្តែខ្ញុំគិតថាសកម្មភាពនេះ មានប្រយោជន៍ធំណាស់។ពីព្រោះថា មនុស្សនានាដែលធ្វើការក្នុងផ្នែកការទូត
ដូចយើងខ្ញុំ ពេលមកដល់ប្រទេសសាម៉ីណាក៏ដោយ ក៏យើងសុទ្ធតែចង់ស្វែង
យល់អំពីវប្បធម៌ សេដ្ឋកិច្ច នយោបាយនៃប្រទេសនោះ។នេះគឺជាឱកាសដើម្បី
យើងខ្ញុំអាចភ្លឺច្បាស់រាល់ ចម្ងល់របស់ខ្លួនចំពោះវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ