ទិវាសុវត្ថិភាពព័ត៌មានវៀតណាម៖ រួមដៃការពារប្រជាជននិងសហគ្រាស

(VOVWORLD) - សិក្ខាសាលា - ពិព័រណ៍អន្តរជាតិ “ទិវាសុវត្ថិភាពព័ត៌មានវៀតណាមឆ្នាំ ២០២២” ក្រោមប្រធានបទ “រួមដៃការពារប្រជាជន និងសហគ្រាសដើម្បី ផ្លាស់ប្តូរឌីជីថលប្រកប ដោយសុវត្ថិភាព” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៤ វិច្ឆិកា នៅទីក្រុងហាណូយ។ 

ទិវាសុវត្ថិភាពព័ត៌មានវៀតណាម៖ រួមដៃការពារប្រជាជននិងសហគ្រាស - ảnh 1ទិដ្ឋភាពនៅសិក្ខាសាលា។ (រូបថត៖ dangcongsan.vn)
ក្នុងឆ្នាំទី ១៥ នៃព្រឹត្តិការណ៍នេះ សមាគមសុវត្ថិភាពព័ត៌មានវៀតណាម (VNISA) នាយក ដ្ឋានសុវត្ថិភាពព័ត៌មាន (ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ) រួមជាមួយអ្នកជំនាញសុវត្ថិ ភាពព័ត៌មានបានចែករំលែកដំណោះស្រាយដើម្បីរួមចំណែកការពារសុវត្ថិភាពព័ត៌មាន ឲ្យកាន់តែល្អជាង នៅពេលដែលមនុស្សម្នាក់ៗចំណាយរយៈពេលរហូតដល់ ៧ ម៉ោង ក្នុងមួយថ្ងៃនៅលើអ៊ីនធឺណិត។ លោក Nguyen Huy Dung អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានសង្កត់ធ្ងន់ថា៖ “ការធានាសុវត្ថិភាពលំហអ៊ីនធឺណេត និងសុវត្ថិភាពសម្រាប់អង្គការ និងបុគ្គល នៅលើលំហអ៊ីនធឺណែត គឺជាការទទួលខុសត្រូវ និងការចូលរួមដោយម្ចាស់ការរបស់ ភ្នាក់ងារ អង្គការ និងមនុស្សទាំងអស់។ នាពេលខាងមុខ ក្រសួងនឹងធ្វើការជាមួយ ស្ថាប័នសមត្ថកិច្ច ដើម្បីកសាងមូលដ្ឋានទិន្នន័យ ដែលប្រមូលផ្ដុំ និងធ្វើបច្ចុប្បន្នភាព មូលដ្ឋានទិន្នន័យនោះជាបន្តបន្ទាប់ ដើម្បីឱ្យអង្គការ និងបុគ្គលអាចចូលប្រើ ទាញយក រួមចំណែកទិន្នន័យ ហើយសហការជាមួយស្ថាប័នសមត្ថកិច្ច ទប់ស្កាត់គេហទំព័របោក ប្រាស់តាមអ៊ីនធឺណិតឲ្យទាន់ពេលវេលា”។
តំណាងចូលរួមសិក្ខាសាលា បានស្តាប់របាយការណ៍ទូទៅស្តីពីយុទ្ធសាស្ត្រជាតិ ស្ដីពីសន្តិសុខ សុវត្ថិភាពអ៊ីនធឺណិត ការឆ្លើយតបដោយម្ចាស់ការចំពោះបញ្ហាប្រឈម ពីអ៊ីនធឺណិតដល់ឆ្នាំ ២០២៥ ជាមួយ នឹងចក្ខុវិស័យដល់ឆ្នាំ ២០៣០; សុវត្ថិភាពព័ត៌មាន ក្នុងការផ្លាស់ប្តូរឌីជីថល - បញ្ហាប្រឈមនិងដំណោះស្រាយ; កំណត់ហានិភ័យ និង ទ្រព្យសម្បត្តិឌីជីថលរបស់សហគ្រាស និងលើកកម្ពស់ការយល់ដឹងរបស់អ្នកប្រើប្រាស់ អំពីសុវត្ថិភាពព័ត៌មាន ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ