ធនាគារ ADB ជួយឧបត្ថម្ភថវិកាចំនួន ៦៦៥លានដុល្លារអាមេរិកនៅក្នុងកម្មវិធីគាំទ្រការស្តារបៃតងសម្រាប់អាស៊ាន

(VOVWORLD) - នៅក្នុងសន្និសីទលើកទី ២៦ នៃភាគីនានាដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុង Glasgow ប្រទេសស្កុតឡេន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសពីការបង្កើត “វេទិកាស្តារបៃតងអាស៊ាន” ដែលគ្រប់គ្រងដោយ ADB។ 

វេទិកានេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងកៀរគរថវិការចំនួន ៧ពាន់លានដុល្លារ សម្រាប់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធដែលបំភាយឧស្ម័នកាបូនទាប និងមានភាពធន់នឹងអាកាសធាតុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទន្ទឹមនឹងការពន្លឿនដំណើរការស្តារឡើងវិញក្នុងតំបន់ក្រោយជំងឺរាតត្បាតកូវីដ១៩។ ដៃគូចំនួនបួនដែលបានសន្យាផ្តល់មូលនិធិចំនួន ៦៦៥ លានដុល្លារសម្រាប់វេទិកានេះ រួមមានរដ្ឋាភិបាលចក្រភពអង់គ្លេស ធនាគារវិនិយោគរដ្ឋអ៊ីតាលី Cassa Depositi e Prestiti (CDP) សហភាពអឺរ៉ុប (EU) និងមូលនិធិអាកាសធាតុបៃតង។ ថវិការទាំងនេះនឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រមូលនិធិហិរញ្ញវត្ថុបៃតងកាតាលីកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ACGF) ដែលបង្កើតឡើងដោយមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន និងគ្រប់គ្រងដោយ ADB។

ប្រធាន ADB លោក Masatsugu Asakawa សង្ឃឹមថា វេទិការស្តារបៃតងអាស៊ាន នឹងជួយពន្លឿនលំហូរទុនវិនិយោគ ដើម្បីគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពបរិស្ថាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាជំរុញការអភិវឌ្ឍន៍ប្រកបដោយសមភាព និងស្ថេរភាពនផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ