ធនាគារកណ្តាលអាមេរិកមិនផ្លាស់ប្តូរគោលនយោបាយ​រូបិយវត្ថុ​យ៉ាងប្រញាប់ប្រញាល់ឡើយ

(VOVWORLD) -កាលពីខែមករា កន្លងទៅ FED បានបញ្ឈប់ការដំឡើងអត្រាការប្រាក់ជាបណ្តោះអាសន្ន ក្នុងរយៈពេល ៣ ឆ្នាំ ក្នុងបរិបទដែលមានការព្រួយបារម្ភអំពីគ្រោះអាសន្ននានា។ អត្រាការប្រាក់ជាសារវន្តរបស់ FED នៅតែរក្សានៅកម្រតិ ពី 2,25-2,5% ។
ធនាគារកណ្តាលអាមេរិកមិនផ្លាស់ប្តូរគោលនយោបាយ​រូបិយវត្ថុ​យ៉ាងប្រញាប់ប្រញាល់ឡើយ - ảnh 1 លោក Jerome Powell ប្រធានធនាគារផ្ទុកបម្រុងសហរដ្ឋអាមេរិក 

(រូបថត៖ VNA)

នាថ្ងៃទី ៨ ខែមិនា លោក Jerome Powell ប្រធានធនាគារផ្ទុកបម្រុងសហរដ្ឋអាមេរិក (FED) បានឲ្យដឹងថា ធនាគារកណ្តាលនេះបានអនុវត្តន៍វិធានការ " ស្វិតស្វាញ និងទន្ទឹងរង់ចាំ" ក្នុងដំណើរការតាក់តែងគោលនយោបាយរូបិយវត្ថុ។ ក្នុងសុន្ទរកថានៅមហាវិទ្យាល័យ Stanford នៅរដ្ឋ  Canifornia លោក Powell បានចាត់ទុកថា មិនចាំបាច់ត្រូវផ្លាស់ប្តូរគោលនយោបាយ FED យ៉ាងឆាប់រហ័សឡើយ។ លោកបានលើកច្បាស់ថាខឿនសេដ្ឋកិច្ចអាមេរិកមានកំណើនជាវិជ្ជមាន រួមជាមួយអត្រាអតិផរណានៅកម្រិតទាប បានអនុញ្ញាតឱ្យ FED អនុវត្តន៍វិធី " ស្វិតស្វាញ និងទន្ទឹងរង់ចាំ" ក្នុងគោលនយោបាយបង្កើនអត្រាការប្រាក់ជាសារវន្ត។

កាលពីខែមករា កន្លងទៅ FED បានបញ្ឈប់ការដំឡើងអត្រាការប្រាក់ជាបណ្តោះអាសន្ន ក្នុងរយៈពេល ៣ ឆ្នាំ ក្នុងបរិបទដែលមានការព្រួយបារម្ភអំពីគ្រោះអាសន្ននានា។ អត្រាការប្រាក់ជាសារវន្តរបស់ FED នៅតែរក្សានៅកម្រតិ ពី 2,25-2,5% ។ នាបច្ចុប្បន្ននេះទីផ្សារកំពុងទន្ទឹងរង់ចាំកាយវិការជាបន្ត របស់ធនាគារកណ្តាលអាមេរិក ក្រោយពីកិច្ចប្រជុំគោលនយោបាយដែលគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែមិនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ