ធនាគារពិភពលោក និងបន្តសហប្រតិបត្តិការ ជួយជ្រោមជ្រែងវៀតណាម ដើម្បីអភិវឌ្ឍន៍

ធនាគារពិភពលោក និងបន្តសហប្រតិបត្តិការ ជួយជ្រោមជ្រែងវៀតណាម ដើម្បីអភិវឌ្ឍន៍ - ảnh 1
ជំនួបសន្ទនារវាងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc(ស្ដាំ) ជាមួយអគ្គនាយិការប្រតិបត្តិ នៃធនាគារពិភពលោក (WB) លោកស្រី Kristalina I. Georgieva(ឆ្វេង)

(VOV)_នាព្រឹកថ្ងៃទី ២៣ មិនា នៅជំនួបសន្ទនាជាមួយអគ្គនាយិការប្រតិបត្តិ នៃ
ធនាគារពិភពលោក (WB) លោកស្រី Kristalina I. Georgieva  នាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc បានវាយតម្លៃខ្ពស់តួនាទីរបស់ WB ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច
 សង្គមរបស់វៀតណាម ជាពិសេស​ក្នុងការ​កាត់បន្ថយភាពក្រីក្រ​។ នាយករដ្ឋមន្ត្រីបាន
ឲ្យដឹងថា ក្នុងដំណាក់កាលអភិវឌ្ឍន៍ ៥ ឆ្នាំខាងមុខ ទន្ទឹមនឹងការជំរុញការអភិវឌ្ឍន៍
សេដ្ឋកិច្ច ធានាសុខ​មាលភាព​សង្គម វៀតណាមនឹងប្រមូលផ្ដុំកសាងគ្រឹះស្ថានរបៀប
របបដ៏រឹងមាំ ​។ គោលដៅ​ចំបងរបស់វៀតណាមគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អនុវត្តជំហាន
លោត​ផ្លោះ​យុទ្ធសាស្ត្រ ធានាសុខមាលភាពសង្គម ម្ចាស់ការទប់ទល់​នឹងបម្រែប​ម្រួល
អាកាសធាតុ ។ នាយករដ្ឋមន្ត្រីមានក្ដីសង្ឈឹមថា ក្នុងដំណាក់កាល​សមាហរណកម្ម
និង​អភិវឌ្ឈន៍សេដ្ឋកិច្ច វៀតណាម​នឹងបន្តទទួលបានការ​ជួយជ្រោមជ្រែងពីសហគ​មន៍
​ឧបត្ថម្ភនិយាយរួម និង WB និយាយដោយឡែក​។

        រីឯខ្លួនវិញ អគ្គនាយិការ នៃធនាគារពិភពលោក លោកស្រី Kristalina I. Georgieva
 មានបំណងចង់សហប្រតិបត្តិការជាមួយរដ្ឋាភិបាលវៀតណាម ដើម្បី​ជួយគាំទ្រវៀត
ណាមទប់ទល់នឹងហានិភ័យសេដ្ឋកិច្ច គ្រោះធម្មជាតិ ​ដូច្នេះ WB នឹងបន្តសហប្រតិបត្តិការ
 ជួយគាំទ្រវៀត​ណាមអភិវឌ្ឍន៍​ប្រទេសជាតិ​ជាបន្ត​ទៅ​ទៀត៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ