ធនាគារពិភពលោកជាដៃគូសំខាន់របស់វៀតណាមលើការផ្តល់ប្រឹក្សាគោលនយោបាយ និងធនធានហិរញ្ញវត្ថុ

(VOVWORLD) - នៅទីនេះ រដ្ឋមន្ត្រី Ho Duc Phoc បានអះអាងថា WB ជាដៃគូសំខាន់ដែលតែងតែជួយដល់រដ្ឋាភិបាលវៀតណាមលើកការផ្តល់ប្រឹក្សាគោលនយោបាយ និងធនធានហិរញ្ញវត្ថុ អស់រយៈពេលជាច្រើនឆ្នាំមក។
ធនាគារពិភពលោកជាដៃគូសំខាន់របស់វៀតណាមលើការផ្តល់ប្រឹក្សាគោលនយោបាយ និងធនធានហិរញ្ញវត្ថុ - ảnh 1ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ Pham Huan/VOV អាមេរិក)

នៅខាងក្រៅសប្តាហ៍កិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ី ហ្វិក (APEC) ២០២៣ នាថ្ងៃទី ១៣ ខែវិច្ឆិកា នៅសហរដ្ឋអាមេរិក រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Ho Duc Phoc បានជួបពិភាក្សាជាមួយនាយកប្រតិបត្តិធនាគារពិភពលោក (WB) លោកស្រី Anna Bjerde។ នៅទីនេះ រដ្ឋមន្ត្រី Ho Duc Phoc បានអះអាងថា WB ជាដៃគូសំខាន់ដែលតែងតែជួយដល់រដ្ឋាភិបាលវៀតណាមលើកការផ្តល់ប្រឹក្សាគោលនយោបាយ និងធនធានហិរញ្ញវត្ថុ អស់រយៈពេលជាច្រើនឆ្នាំមក។ ក្រសួងហិរញ្ញវត្ថុវៀតណាមមានបំណងចង់បន្តទទួលបានការគាំទ្រពីធនាគារពិភពលោកតាមរយៈកម្ចីដើម្បីផ្តល់អាទិភាព ដល់ការអនុវត្តគម្រោងធំៗរបស់វៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាយុទ្ធសាស្ត្រ ថាមពលកកើតឡើងវិញ កសិកម្ម ឧស្សាហកម្មឆ្លាតវៃ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់ ដីសណ្តរទន្លេ Cuu Long  និងការផ្លាស់ប្តូរឌីជីថល។

រីឯខ្លួនវិញ តំណាងធនាគារពិភពលោកបានសម្តែងនូវបំណងចង់បន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងក្របខ័ណ្ឌភាពជាដៃគូថ្នាក់ជាតិរបស់ធនាគារពិភពលោក-វៀតណាម ដើម្បីជំរុញកំណើនយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍប្រកបដោយចីរភាព និងគ្រប់ជ្រុងជ្រោយនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ