ធនាគារពិភពលោកជួយឧបត្ថម្ភដល់ប្រទេសវៀតណាមក្នុងការពង្រឹងសមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) -  ប្រាក់កម្ចីជួយឧប្ថម្ភសម្រាប់ការអនុវត្តគោលនយោបាយស្តីពីការប្រែប្រួលអាកាសធាតុនិងកំណើនបៃតង មានគោលបំណងជួយពង្រឹងនិងពង្រីកសមិទ្ធិផលនៃកម្មវិធីគាំទ្រការទប់ទល់នឹងបំរែបំរួលអាកាសធាតុឆ្នាំ ២០១៦-២០២០ (SP- RCC)។ 
ធនាគារពិភពលោកជួយឧបត្ថម្ភដល់ប្រទេសវៀតណាមក្នុងការពង្រឹងសមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ - ảnh 1 គ្រោះរាំងស្ងួតនៅវៀតណាមប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់មនុស្សជាច្រើន។ (រូបថត៖ TTXVN))

នាថ្ងៃទី ៦ ខែមិថុនា ធនាគារពិភពលោកប្រចាំនៅវៀតណាមបាន ឲ្យដឹង ថាគណៈនាយកនៃធនាគារពិភពលោកបានអនុម័តលើកញ្ចប់ប្រាក់កម្ចីពីពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដោយមានកញ្ចប់ថវិកាសរុបចំនួន ៨៤,៤ លានដុល្លារអាមេរិក ដើម្បីអនុវត្តការកែទម្រង់គោលនយោបាយពហុវិស័យក្នុងគោលបំណងលើកកម្ពស់សមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុដោយឈរលើមូលដ្ឋានការពារធនធានធម្មជាតិ ការអភិវឌ្ឍគមនាគមន៍ និងថាមពលបៃតងផងដែរ។

ប្រាក់កម្ចីជួយឧប្ថម្ភសម្រាប់ការអនុវត្តគោលនយោបាយស្តីពីការប្រែប្រួលអាកាសធាតុនិងកំណើនបៃតងដោយមាន គោលបំណងជួយពង្រឹងនិងពង្រីកសមិទ្ធិផលនៃកម្មវិធីគាំទ្រការទប់ទល់នឹងបំរែបំរួលអាកាសធាតុឆ្នាំ២០១៦ - ២០២០ (SP- RCC) ។ប្រាក់កម្ចីនេះនឹងជួយគាំទ្រដល់គោលនយោបាយបង្កើន កិច្ចការពារធនធានទឹក អនុវត្តការសន្សំសំចៃទឹកក្នុងផលិតកម្ម កសិកម្ម ព្រមទាំងជម្រុញការកាត់បន្ថយការបំភាយឧស្ម័នចេញពីយានយន្តដឹកជញ្ជូននិងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ