ធនាគារពិភពលោកព្យាករណ៍ថាវៀតណាមមានកំណើន៥,៧%ក្នុងឆ្នាំ២០១២។

VOV-របាយការណ៍បច្ចុប្បន្នកម្មសេដ្ឋកិច្ចអាស៊ីបូពា៍ដោយធនាគារពិភបលោក​
ដែល​បានប្រកាសនាថ្ងៃទី២៣ឧសភានៅក្រុងហាណូយបានព្យាករណ៍ថា ក្នុង
ឆ្នាំ២០១២​វៀតណាមអាចទទួលបានកំរិតកំណើនសេដ្ឋកិច្ចប្រមាណ៥,៧%
និងអតិផរណានា​ចុងឆ្នាំត្រូវបានព្យាករណ៍នឹងថយចុះក្រោម១០%។ តាម
ធនាគារពិភពលោកថា ក្រោយ​រយៈពេលដ៏វែងមួយអស្ថិរភាព ខឿនសេដ្ឋកិច្ច
វៀតណាមកំពុងឈាន​ចូល​បរិយាកាសម៉ាក្តូសេដ្ឋកិច្ចស្ថិរភាពជាងជាបណ្តើរៗ
ពិសេសគឺក្រោយពេល​រដ្ឋាភិបាលវៀតណាមផ្សព្វផ្សាយនិងអនុវត្តសេចក្តីសំរេច ចិត្តលេខ១១នាខែកុម្ភៈឆ្នាំ២០១១សំដៅស្ថិរភាពខឿនសេដ្ឋកិច្ចនិងសង្គម។ ប៉ុន្តែក្នុងពេលខឿនសេដ្ឋកិច្ច​វៀតណាមចាប់ផ្តើមស្ថិរភាពឡើងវិញនោះ​ការរិតត្បិតបណ្ដាគោលនយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ចរួមជាមួយស្ថានភាព បរិយាកាសសេដ្ឋកិច្ចសកលមិនរឹងមាំ បានបណ្ដា​ល​ការ​ជះឥទ្ធិពលមួយ ចំនួនចំពោះកមណើនសេដ្ឋកិច្ចរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ