ធនាគាររដ្ឋវៀតណាមបន្តប្រតិបត្តិគោលនយោបាយរូបិយវត្ថុសំដៅគ្រប់គ្រង អតិផរណានិងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

(VOVWORLD) - នាថ្ងៃទី៣០ ខែឧសភា ធនាគាររដ្ឋវៀតណាមបានចេញសេចក្ដីថ្លែងការណ៍ ជាផ្លូវការក្រោយពីក្រសួងហិរញ្ញវត្ថុអាមេរិកប្រកាសបញ្ជីឈ្មោះប្រទេសចំនួន៩ ដែលត្រូវការឃ្លាំមើល ដែលក្នុងនោះមានវៀតណាម។

ធនាគាររដ្ឋវៀតណាមបាន អោយដឹងថា នៅក្នុងរបាយការណ៍លើកមុនៗ ក្រសួងហិរញ្ញវត្ថុអាមេរិកបាន ពិនិត្យមើលលើដៃគូពាណិជ្ជកម្មធំបំផុតចំនួន១២។ ប៉ុន្តែក្នុងរបាយការណ៍ខែ ឧសភាឆ្នាំ២០១៩ គេបានពិនិត្យមើលលើប្រទេសចំនួន២១ដែលមានទំហំពាណិជ្ជ កម្មទ្វេភាគីជាមួយអាមេរិកហួសពី៤០ ពាន់លានដុល្លាអាមេរិក ក្នុងនោះមានវៀត ណាម។ របាយការណ៍ខែឧសភាឆ្នាំ២០១៩នេះបានសន្និដ្ឋានថា គ្មានដៃគូណា ដែលបណ្ដែតបណ្ដោយរូបិយប័ណ្ណទេ។

        នាពេលខាងមុខ ក្រសួងហិរញ្ញវត្ថុអាមេរិកនឹងតាមដានព័ត៌មាន តួរលេខ ស្ដីពីពាណិជ្ជកម្ម គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងរូបិយវត្ថុរបស់វៀតណាម។ ធនាគាររដ្ឋវៀតណាមបានអោយដឹងថា នឹងបន្តសហការជាមួយក្រសួង ស្ថាប័ន ទាក់ទិននានា ដើម្បីបំភ្លឺបញ្ហាដែលក្រសួងហិរញ្ញវត្ថុអាមេរិកយកចិត្តទុកដាក់ ដោយឈរលើស្មារតីសហប្រតិបតិ្តការ។ ទន្ទឹមនឹងនោះ ធនាគាររដ្ឋវៀតណាមនឹង បន្តប្រតិបត្តិគោលនយោបាយរូបិយវត្ថុសំដៅគ្រប់គ្រងអតិផរណា រក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ជួយសម្រួលដល់កំណើនសេដ្ឋកិច្ចតាមវិធីសាស្ត្រសមស្របទៅ នឹងការវិវត្តន៍នៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាលក្ខណៈសេដ្ឋកិច្ចរបស់ វៀតណាម ហើយមិនសំដៅបង្កើតឡើងឧត្តមភាពប្រកួតប្រជែងពាណិជ្ជកម្មអន្តរជាតិមិនល្អទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ