ធានាសុខុមាលភាពជូនជនពិការ

(VOVWORLD) - ក្នុងឆ្នាំ២០២២ មានថវិកាជាង៤៨០ពាន់លានដុងដើម្បីជួយឧបត្ថម្ភដល់ជនពិការ។
ធានាសុខុមាលភាពជូនជនពិការ - ảnh 1សន្និសីទបូកសរុបការងារជនពិការឆ្នាំ ២០២២ និងទិសដៅភារកិច្ចក្នុងឆ្នាំ ២០២៣ (រូបថត៖ VNA)

នៅឆ្នាំ២០២២ ការងារធានាសុខុមាលភាពសង្គមស្របតាមរដ្ឋធម្មនុញ្ញ រួមទាំងការងារធានាសុខុមាលភាពជូនជនពិការត្រូវបានអនុវត្តន៍លើគ្រប់ជ្រុងជ្រោយ ព្រមៗគ្នា និងម្ចាស់ការ។ នេះជាព័ត៌មានដែលត្រូវបានគណៈកម្មាធិការជាតិទទួលបន្ទុកជនពិការវៀតណាមបានប្រកាសក្នុងសន្និសីទបូកសរុបការងារជនពិការឆ្នាំ ២០២២ និងទិសដៅភារកិច្ចក្នុងឆ្នាំ ២០២៣ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ២៩ ធ្នូ នៅទីក្រុងហាណូយ។ តាមព័ត៌មាននៅក្នុងសន្និសីទបានឲ្យដឹងថា បច្ចុប្បន្នមានជនពិការប្រមាណ ៧ លាននាក់ក្នុងប្រទេស។ ក្នុងឆ្នាំ២០២២ មានថវិកាជាង៤៨០ពាន់លានដុងដើម្បីជួយឧបត្ថម្ភដល់ជនពិការ។ លោកស្រី Pham Thi Hai Ha អនុប្រធាននាយកដ្ឋានគាំពារសង្គម ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច មានប្រសាសន៍ថា៖ “ទាក់ទងនឹងការជួយជ្រោមជ្រែង កែលម្អលក្ខខ័ណ្ឌនៃជីវភាពរស់នៅជូនជនពិការនោះ ក្រៅពីប្រភពថវិការដ្ឋនោះ អង្គការជនពិការនានាបានធ្វើការកៀរគរប្រភពកម្លាំងសង្គម ដើម្បីកែលម្អជីវភាពរស់នៅជូនជនពិការ។ ក្នុងនោះ សមាគមគាំពារជនពិការ និងកុមារកំព្រាវៀតណាមបានប្រមូលថវិកាចំនួន ៥៥៩ ពាន់លានដុង; សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម និងសមាគមជាសមាជិកនានាប្រមូលបានថវិការប្រមាណ ៥៥៥ ពាន់លានដុងផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ